ជីវិតកម្សាន្ដ
មកភ្លក់និងមកទទួលភាពសប្បាយរីករាយជាមួយកម្មវិធី Phnom Penh Gin & Tonic Festival 2022
តើអ្នកត្រៀមខ្លួនហើយឬនៅ? ចូលរួមភ្លក់ និងទទួលយកភាពសប្បាយរីករាយជាមួយកម្មវិធី Phnom Penh Gin & Tonic Festival 2022 ដែលប្រព្រឹត្តិទៅនៅថ្ងៃទី ១០-១១ ខែធ្នូ ឆ្នាំ ២០២២ នេះ នៅ ODOM Garden។

ព្រឹត្តិការណ៍មិនធ្លាប់មាន ដែលរៀបចំឡើងដោយ Fever-Tree Cambodia នេះ មានការចូលរួមសហការ ជាមួយ Gin និង Tonic ដ៏ល្បីៗចំនួនប្រាំ គឺ Tanqueray, Seekers, Baigur, Mawsim, និង Stranger & Sons ដើម្បីបង្កើតព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើង។ បើតាមការឲ្យដឹងពី DJ Mike ដែលជាអ្នករៀបចំកម្មវិធីបានឲ្យដឹងថា ព្រឹត្តិការណ៍នេះ គឺប្រព្រឹត្តិឡើងដើម្បីបើកសម្ពោធ Fever Tree ដំបូងគេនៅក្នុងប្រទេសកម្ពុជា និងរីករាយជាមួយ Gin និង Tonic ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺការបង្ហាញបារ Fever-Tree Bar ដំបូងគេបង្អស់ក្នុងតំបន់ ដែលមានទីកន្លែងធំទូលាយ ព្រមទាំង Gin និង Tonic ដែលនាំចូលជាច្រើនប្រភេទមិនថាជាតិ និងអន្តរជាតិ។


ទន្ទឹមនឹងនេះ លោកអ្នកក៏អាចចូលរួមទិញនិងភ្លក់ Gin និង Tonic ហើយនិងអាហារឆ្ញាញ់ៗជាច្រើនមុខ។ លើសពីនោះកម្មវិធីនេះ ក៏មានការប្រគំតន្ដ្រីកំដរ ការប្រកួតក្រឡុកស្រា ការបិទភ្នែកភ្លក់ Gin និងការល្បែងកម្សាន្ដជាច្រើន ដើម្បីបង្កើតការចងចាំដ៏ល្អសម្រាប់អ្នកដែលបានចូលរួម។ កម្មវិធី Phnom Penh Gin & Tonic Festival 2022 នឹងបើកឲ្យចូលរួមដោយសេរីចាប់ពីម៉ោង ១១ ព្រឹក រហូតដល់ម៉ោង ១០ យប់ ថ្ងៃទី ១០ ដល់ ១១ ខែធ្នូនេះ នៅ ODOM Garden៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


