ព័ត៌មានជាតិ
អ្នកឧកញ៉ា គួច ម៉េងលី ណែនាំឱ្យមនុស្សរៀនឱ្យច្រើន នាំឱ្យពួកគេចេះពិចារណា និងវិភាគបានត្រឹមត្រូវ
អ្នកឧកញ៉ា គួច ម៉េងលី អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានលើកឡើងថា ការគិតស៊ីជម្រៅ និងជំនាញវិភាគ គឺជាជំនាញដែលមិនអាចកាត់ថ្លៃបាន។ ទាំងនេះ សុទ្ធតែបានមកពីការរៀនសូត្រ។ នេះបើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២២ ខែឧសភានេះ។

តាមការសង្កេត ក្នុងសង្គមបច្ចុប្បន្ននេះ មនុស្សមួយចំនួនតូច ហាក់បាត់បង់ ឬ មិនមានទម្លាប់ក្នុងការអានសៀវភៅ ឬ រៀនសូត្រ និងអនុវត្តដោយខ្លួនឯងឱ្យបានច្រើនឡើយ។ កត្តាទាំងអស់នេះ ក៏អាចបណ្តាលឱ្យពួកគេ មិនសូវមានការគិតវែងឆ្ងាយ ខ្វះការពិចារណា និងវិភាគបានត្រឹមត្រូវ ព្រោះពួកគេមិនបានអានសៀវភៅ ឬ រៀនសូត្រអ្វីមួយដោយខ្លួនឯងបានច្រើន នាំឱ្យខ្វះបទពិសោធ។ មួយវិញទៀត មនុស្សមួយចំនួន តែងតែសំអាងលើទ្រព្យសម្បត្តិរបស់ម្តាយឳពុក ដែលមានស្រាប់ ដូច្នេះ ពួកគេមិនសូវខិតខំសង្វាតរៀនសូត្រឡើយ គឺតែងតែដើរផ្លូវកាត់ក្នុងការធ្វើកិច្ចការអ្វីមួយ។

ត្រង់ចំណុចនេះ អ្នកឧកញ៉ា គួច ម៉េងលី បានលើកឡើងថា៖ “ការគិតស៊ីជម្រៅ និងជំនាញក្នុងការវិភាគ គឺជាជំនាញដែលមិនអាចកាត់ថ្លៃបាន។ ជំនាញនេះ បានមកពីការរៀន អាន និងអនុវត្ត។ ដូច្នេះ សូមកុំដើរផ្លូវកាត់”។
ពិតណាស់ ការគិតស៊ីជម្រៅ និងការវិភាគ គឺជាជំនាញមួយដែលមនុស្សគ្រប់រូបគួរតែមាន និងមិនអាចខ្វះបាននៅក្នុងជីវិតរបស់ខ្លួន។ ទោះអ្នកធ្វើអ្វី ប្រកបការងារណាមួយ នៅពេលដែលអ្នកមានជំនាញទាំងនេះ នឹងធ្វើឱ្យអ្នកមានការគិត និងវិភាគមួយដែលត្រឹមត្រូវ មិនលំអៀង និងប្រកបដោយសច្ចភាព និងគុណធម៌នៅក្នុងខ្លួន។ ការគិតស៊ីជម្រៅ និងវិភាគបានល្អ គឺកើតចេញពីការខិតខំរៀនសូត្រ អានសៀវភៅឱ្យបានច្រើន និងអនុវត្តផ្សេងៗ ទើបអាចឱ្យអ្នកមានចំណេះដឹងច្រើន សម្បូរដោយគំនិតផ្សេងៗ និងការគិតទូលំទូលាយ មើលឃើញបញ្ហា និងដំណោះស្រាយទាំងអស់ដោយខ្លួនឯង៕

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស