ព័ត៌មានជាតិ
ជប៉ុន នឹងផ្តល់ឥណទាន និងហិរញ្ញប្បទានឥតសំណងបន្ថែមទៀតដល់កម្ពុជា
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថាលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធមួយចំនួន ក្រោមសេចក្តីសម្រេច ដែលជប៉ុន នឹងផ្តល់ឥណទាន និងហិរញ្ញប្បទានឥតសំណងបន្ថែមទៀតដល់កម្ពុជា ទី១ គឺគម្រោងការធ្វើឱ្យប្រសើរឡើងវិញនូវផ្លូវជាតិលេខ៥ និងទី២ គម្រោងអាហាររូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស។ នេះបើតាមការឲ្យដឹង ពីនាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

បើតាមការបញ្ជាក់ ការចុះហត្ថាលេខារវាងថ្នាក់ដឹកនាំតំណាងប្រទេសទាំងពីរ នឹងធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា នាទីស្តីការក្រសួង លើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធមួយចំនួនខាងក្រោមនេះ៖
១. ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ៧.២០៥ លានយ៉េន ដែលស្មើនឹងប្រមាណ ៥២,៦ លានដុល្លារអាមេរិក សម្រាប់អនុវត្ត «គម្រោងការធ្វើឱ្យប្រសើរឡើងវិញនូវផ្លូវជាតិលេខ៥ (កំណាត់ផ្លូវពីព្រែកក្តាម-ធ្លាម្អម) ដំណាក់កាលទី៤» ។
២. ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់ចំនួន ៣៦៦ លានយ៉េន (ប្រមាណ ២,៦៧ លានដុល្លារអាមេរិក) សម្រាប់អនុវត្ត «គម្រោងអាហាររូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស»។
បើតាមនាយកដ្ឋាន ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការខាងលើ ជាការចូលរួមចំណែកដលល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ជាបន្តបន្ទាប់ របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបង្កើតគការពង្រីកទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការ ដែលកំពុងលូតលាស់លើគ្រប់វិស័យរវាងប្រជាជាតិទាំងពីរ៕

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


