ព័ត៌មានជាតិ
ឯកអគ្គរាជទូតកម្ពុជាលើកពីកង្វល់ពាក់ព័ន្ធកិច្ចការពារសម្បត្តិវប្បធម៌ នៅចំពោះមន្ត្រីការបរទេសជប៉ុន
យកពេលជួបជាមួយមន្ត្រីជាន់ខ្ពស់ការបរទេសជប៉ុន នៅឯទីក្រុងតូក្យូ ឯកអគ្គរាជទូតកម្ពុជា លោក ជុំ សុន្ទរី លើកពីក្ដីកង្វល់មួយចំនួនពាក់ព័ន្ធនឹងកិច្ចការពារសម្បត្តិវប្បធម៌ ដោយលោក បានគូសបញ្ជាក់ពីសារៈសំខាន់នៃការគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងលិខិតូបករណ៍ពាក់ព័ន្ធនានាដែលការពារវប្បធម៌។

កិច្ចការពារបេតិកភណ្ឌវប្បធម៌ លោក ជុំ សុន្ទរី ថា គឺជាការទទួលខុសត្រូវរួមគ្នារបស់អន្តរជាតិ។ នេះជាសម្រង់សម្ដីរបស់លោក ជុំ សុន្ទរី បានលើកឡើងក្នុងជំនួបកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ជាមួយលោកស្រី Yukiko OKANO អគ្គនាយកទទួលបន្ទុកផ្នែកកិច្ចការវប្បធម៌ នៃក្រសួងការបរទេសជប៉ុន ដែលធ្វើឡើង ដើម្បីផ្លាស់ប្តូរទស្សនៈគ្នាលើកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ និងការចូលរួមក្នុងក្របខ័ណ្ឌពហុភាគី។
តាមខ្លឹមសារក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ក្នុងជំនួបនោះ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តទៅវិញទៅមករបស់កម្ពុជា និងជប៉ុន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើផ្នែកកិច្ចការវប្បធម៌ និងពហុភាគី ក៏ដូចជារក្សាកិច្ចសន្ទនាយ៉ាងជិតស្និទ្ធ ដើម្បីគាំទ្រដល់អភិបាលកិច្ចវប្បធម៌អន្តរជាតិ។

លោក ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំងរបស់កម្ពុជាប្រចាំប្រទេសជប៉ុន បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងយូរអង្វែងរវាងកម្ពុជា និងជប៉ុន នៅក្នុងក្របខ័ណ្ឌអង្គការយូណេស្កូ ជាពិសេសក្រោមអនុសញ្ញាឆ្នាំ២០០៣ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី និងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសទាំងពីរក្នុងការលើកតម្កើងភាពចម្រុះនៃវប្បធម៌ ការការពារផ្អែកលើសហគមន៍ និងកិច្ចសហប្រតិបត្តិការពហុភាគីប្រកបដោយប្រសិទ្ធភាព។
លោកឯកអគ្គរាជទូត បានប្រាប់ភាគីជប៉ុនផងដែរអំពីបេក្ខភាពរបស់កម្ពុជាសម្រាប់សមាជិកភាពក្នុងគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ២០០៣ សម្រាប់អាណត្តិ២០២៦-២០៣០ ដោយបង្ហាញពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការចូលរួមចំណែកប្រកបដោយន័យស្ថាបនាក្នុងការងាររបស់គណៈកម្មាធិការ និងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយជប៉ុននៅក្នុងវិស័យនេះ។
លោកក៏ឆ្លៀតរាយការណ៍ឱ្យមន្ត្រីការបរទេសជប៉ុនបានដឹងពីការវិវឌ្ឍថ្មីៗនៃជម្លោះនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលកំពុងកើតមានឡើងពេលនេះផងដែរ៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


