ព័ត៌មានជាតិ
ជប៉ុនបញ្ជាក់ជាថ្មីនូវកិច្ចសហការជាមួយកម្ពុជាលើការបណ្ដុះបណ្ដាលកម្មសិក្សាការីជំនាញបច្ចេកទេស
ជប៉ុន តាមរយៈអង្គការបណ្តុះបណ្តាលកម្មសិក្សាការីជំនាញបច្ចេកទេស (OTIT) ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ បានបញ្ជាក់ជាថ្មីចំពោះកិច្ចសហប្រតិបត្តិការល្អជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តចូលរួមបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់កម្មសិក្សាការីកម្ពុជា។ ការបញ្ជាក់នេះ គឺធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងលោក OTANI Kodai ប្រធានអង្គការ OTIT។

ជំនួបដែលធ្វើឡើងនៅស្នាក់ការកណ្តាលអង្គការ OTIT ក្នុងក្រុងតូក្យូ កាលពីថ្ងៃទី១០ ខែកុម្ភៈ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានទូតកម្ពុជានៅទីក្រុងតូក្យូ និងអង្គការ OTIT រួមទាំងការពង្រឹងការប្រាស្រ័យទាក់ទង ការកែលម្អវិធានការបង្ការ និងការពង្រឹងការសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា។
លោក ជុំ សុន្ទរី បានលើកឡើងអំពីភាពជាដៃគូល្អរបស់ជប៉ុន ក្នុងការជំរុញការអភិវឌ្ឍធនធានមនុស្ស តាមរយៈកម្មវិធីបណ្តុះបណ្តាលកម្មសិក្សាការីជំនាញបច្ចេកទេស ដោយលោកគូសបញ្ជាក់ថា នេះបានរួមចំណែកដល់ការផ្ទេរជំនាញការងាររបស់យុវជន និងការអភិវឌ្ឍឧស្សាហកម្ម។

លោកឯកអគ្គរាជទូត បានកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់ OTIT ក្នុងការធានាការអនុវត្តកម្មវិធីឱ្យបានត្រឹមត្រូវ អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសជប៉ុន និងការការពារសិទ្ធិ និងសុខុមាលភាពរបស់កម្មសិក្សាការីជំនាញបច្ចេកទេសកម្ពុជា។
តាមរយៈជំនួបខាងលើ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការធានាថាកម្មវិធីបណ្តុះបណ្តាលកម្មសិក្សាការីជំនាញបច្ចេកទេស នៅតែបន្តដំណើរការដោយរលូន យុត្តិធម៌ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ទន្ទឹមនឹងការការពារសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់កម្មសិក្សាការីជំនាញបច្ចេកទេសកម្ពុជានៅប្រទេសជប៉ុន៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


