ព័ត៌មានជាតិ
លោក ជុំ សុន្ទរី ថា ជប៉ុនជាដៃគូយុទ្ធសាស្ត្រគួរទុកចិត្តសម្រាប់កម្ពុជា ក៏ដូចជាអាស៊ាន
នៅក្នុងជំនួបសម្តែងការគួរសមរបស់គណៈកម្មាធិការអាស៊ានប្រចាំនៅទីក្រុងតូក្យូជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកអគ្គរាជទូតកម្ពុជា បានលើកឡើងថា ជប៉ុនជាប្រទេសមួយក្នុងភាពជាដៃគូយុទ្ធសាស្រ្តដ៏គួរឱ្យទុកចិត្តសម្រាប់ទំនាក់ទំនងជាទ្វេភាគីជាមួយកម្ពុជា ក៏ដូចជាទំនាក់ទំនងក្នុងក្របខណ្ឌអាស៊ាន។

តាមខ្លឹមសារក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន ក្នុងជំនួបនោះ លោក ឯកអគ្គរាជទូត ជុំ សុន្ទរី បានបញ្ជាក់ថា ជប៉ុននៅតែជាដៃគូយុទ្ធសាស្ត្រដែលអាចទុកចិត្តបាន និងមានទំនាក់ទំនងយូរអង្វែងជាមួយអាស៊ាន ក្នុងការគាំទ្រមជ្ឈភាពអាស៊ាន ស្ថិរភាពតំបន់ និងការអភិវឌ្ឍប្រកបដោយចីរភាព។
សម្រាប់ទំនាក់ទំនងទ្វេភាគី លោក ឯកអគ្គរាជទូត បានអះអាងពីភាពរឹងមាំ និងការរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ក្រោមក្របខណ្ឌដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ នៅចំពោះមុខលោក Toshimitsu MOTEGI រដ្ឋមន្ត្រីការបរទេសជប៉ុន លោក ជុំ សុន្ទរី បានថ្លែងការអរគុណចំពោះការគាំទ្រដ៏យូរអង្វែងរបស់ជប៉ុនចំពោះកម្ពុជា ក្នុងការកសាងសន្តិភាព ស្តារឡើងវិញ និងការអភិវឌ្ឍប្រទេស តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
លោក ជុំ សុន្ទរី ក៏បានស្វាគមន៍ចំពោះការពង្រីកបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ចល័តភាពកម្លាំងពលកម្ម ការបម្លែងឌីជីថល និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
នៅកម្រិតតំបន់ លោក ក៏បានលើកឡើងពីការស្វាគមន៍របស់កម្ពុជាចំពោះការចូលរួមយ៉ាងសកម្ម និងស្ថាបនារបស់ជប៉ុនជាមួយអាស៊ាន រួមទាំងកិច្ចសហប្រតិបត្តិការក្រោមទស្សនវិស័យឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ ដែលបំពេញបន្ថែម ក៏ដូចជាការពង្រឹងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។ ក្នុងន័យនេះ លោកឯកអគ្គរាជទូត បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញារបស់កម្ពុជា ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសជប៉ុន និងដៃគូអាស៊ាន ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


