Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បញ្ជាក់ឡើងវិញពីទំនាក់ទំនងជាមួយ ចិន និងអតីតសហភាពសូវៀត

បានផុស

នៅ

រដ្ឋបាល​របស់លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន កំពុង​ពង្រឹង​ទំនាក់ទំនង​ជាមួយចិន និង​អតីត​សហភាព​សូវៀតចំនួន ៤  ផ្សេងទៀត ​ចំពេល​មាន​ភាព​តានតឹងជាមួយបណ្ដា​ប្រទេស​លោក​ខាង​លិច ដោយសារតែប្រតិបត្តិការសឹករបស់កងកម្លាំងទីក្រុងមូស្គូលើអ៊ុយក្រែន ។

លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសុន្ទរកថានៅឯវេទិកាសេដ្ឋកិច្ចអឺរ៉ាស៊ី ដែលដឹកនាំដោយរុស្ស៊ី និងរៀបចំឡើងនៅទីក្រុងមូស្គូកាលពីថ្ងៃពុធ, លោក ពូទីន បាននិយាយថា ប្រទេសលោកខាងលិចបាននិងកំពុងបង្ហាញពីការរួបរួមគ្នារបស់ពួកគេ ហើយនៅឯកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G7 ក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុនទៀតសោត ពួកគេក៏បានប្រកាសពីការគាំទ្រផ្នែកយោធាបន្ថែមទៀតដល់អ៊ុយក្រែនផងដែរ ។

លោក ពូទីន បានកត់សម្គាល់ថា មានអ្នកជំនាញមួយចំនួនបានព្យាករណ៍ពីសេដ្ឋកិច្ចរបស់រុស្ស៊ី នឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងជ្រៅ ប៉ុន្តែលោកសូមផ្ដាំទៅវិញថា “​មិន​មាន​អ្វី​កើតឡើង ​ឬ​កំពុង​កើតមាននៅរុស្ស៊ីនៅពេលនេះនោះទេ ហើយកាន់តែ​ច្បាស់ទៀតនោះគឺថា ​នឹង​មិន​កើតឡើង​ទាល់តែ​សោះតែម្ដង​” ។

លោក Xi Jinping (ឆ្វេង) ចាប់ដៃជាមួយលោក Mikhail Mishustin

ពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយចិនវិញ, នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin ដែលបានជួបពិភាក្សាជាមួយប្រធានាធិបតីចិនលោក Xi Jinping នៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធ ក៏បានបង្ហាញពីការរួបរួមគ្នាប្រឆាំងនឹងសេណារីយ៉ូគ្រប់បែបយ៉ាងរបស់លោកខាងលិខផងដែរ ។

លោក Mishustin បាននិយាយថា រុស្ស៊ី និងចិនកំពុងឈររួមគ្នាប្រឆាំងនឹងការប៉ុនប៉ងរបស់បណ្តាប្រទេសលោកខាងលិចក្នុងការប្រើប្រាស់ទណ្ឌកម្មខុសច្បាប់ដើម្បីរក្សាឥទ្ធិពលរបស់ពួកគេលើពិភពលោក និងដាក់ឆន្ទៈរបស់ពួកគេលើប្រទេសដទៃទៀត ។

គួរបញ្ជាក់ថា អតីតសហភាពសូវៀតចំនួន ៤ ដែលរុស្ស៊ីកំពុងពង្រឹងទំនាក់ទំនងជាមួយនោះ មានដូចជា ប្រទេសបេឡារុស កាហ្សាក់ស្ថាន អាមេនី និងកៀហ្ស៊ីស៊ីស្ថាន ខណៈបេឡារុសត្រូវបានគេមើលឃើញថាជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចជាមួយទីក្រុងមូស្គូ ដោយសារតែការអនុញ្ញាតឲ្យរុស្ស៊ីដាក់ពង្រាយអាវុធលើទឹកដីរបស់ខ្លួន ដើម្បីវាយលុកលើអ៊ុយក្រែន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ រុស្ស៊ី ៖ ណាតូ នៅតែរឹងចចេសមិនទទួលស្គាល់ថា កំពុងប្រឈមនឹងការផ្ទុះ អាវុធនុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម