ព័ត៌មានជាតិ
អាជីវករក្នុងផ្សាររអ៊ូរឿងលក់មិនដាច់ ព្រោះតែបណ្តោយឲ្យលក់តាមចិញ្ចើមផ្លូវ
អាជីវករលក់ដូរក្នុងផ្សារបន្លែច្បារអំពៅបាននាំគ្នារអ៊ូរទាំព្រោះតែលក់មិនដាច់។ បងប្អូនអាជីវករផ្សារដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ពីមុនមកពួកគាត់លក់បន្លែដាច់ខ្លាំងណាស់ដោយសារម៉ូយចូលមកទិញដល់ក្នុងផ្សារប៉ុន្តែថ្មីៗនេះដោយសារតែមានអ្នកយកបន្លែមកពីផ្សារដើមគរមកជួលផ្ទះប្រជាពលរដ្ឋតាមបណ្តោយផ្លូវ ៣៦៩ ដាក់លក់លើចិញ្ចើមផ្លូវធ្វើឲ្យបាត់ម៉ូយចូលទិញក្នុងផ្សារអស់តែម្តង។

បងប្អូនអាជីវករបានបន្តថា បើសិនជាគ្មានម៉ូយមកចូលទិញក្នុងផ្សារគឺពួគគាត់ និងនាំគ្នាចេញទៅលក់នៅតាមចិញ្ចើមផ្លូវដូចអ្នកផ្សារដើមគរដែរហើយព្រោះបើមិនដូច្នោះទេគឺពួកគាត់គ្មានលុយសម្រាប់បង់ថ្លៃតូបឡើយ។
លោក យិន វិធី ចៅសង្កាត់ច្បារអំពៅទី២បានឱ្យដឹងថា រាល់ព្រឹកអាជ្ញាធររតែងចុះណែនាំមិនឲ្យលក់លើចិញ្ចើមផ្លូវមុខវត្តពោធិ៍ព្រះបាតហៅវត្តច្បារអំពៅមិនដែលខកខានឡើយប៉ុន្តែក្នុងនោះនៅមុខផ្ទះប្រជាពលរដ្ឋតាមបណ្តោយផ្លូវ ៣៦៩ស្ថិតក្នុងភូមិកណ្តាលសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញគឺពួកគាត់នៅបន្តលក់លើផ្លូវដោយគ្មានខ្លាចញញើតអាជ្ញាធរបន្តិចឡើយ។




អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


