ព័ត៌មានជាតិ
ពលរដ្ឋស្នើអាជ្ញាធររៀបចំសណ្តាប់ធ្នាប់ផ្សារសែនមនោរម្យ ក្រោយអាជីវករខ្លះយកចំណីផ្លូវធ្វើជាកន្លែងលក់ដូរ
ខេត្តមណ្ឌលគិរី៖ ប្រជាពលរដ្ឋ ស្នើអាជ្ញាធរក្រុងសែនមនោរម្យ រៀបចំសណ្តាប់ធ្នាប់ ឬចាត់វិធានការលើអាជីវករមួយចំនួនដែលលក់ដូរនៅក្នុងផ្សារសែនមនោរម្យ ឆ្លៀតឱកាសយកចំណីផ្លូវសាធារណៈធ្វើជាកន្លែងលក់ដូរ ដែលធ្វើឱ្យប៉ះពាល់សោភណភាព និងបង្កឱ្យមានភាពចង្អៀតពិបាកដើរផ្សារ។

ការស្នើនេះ បន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ អាជីវករមួយចំនួនតូចលក់ដូរក្នុងផ្សារសែនមនោរម្យ ជាពិសេសនៅម្ដុំផ្លូវបំបែកផ្សារជនជាតិដើមភាគតិច នៅតែបន្តសកម្មភាពរំលោភបំពានទីសាធារណៈធ្វើជាកន្លែងលក់ដូរ បើទោះបីជាអាជ្ញាធរចុះអប់រំ និងធ្លាប់ព្រមានជាច្រើនលើកក៏ហើយក្តី។
ប្រជាពលមួយរូបមានឈ្មោះ ខ្នា ស្រីលី រស់នៅក្រុងសែនមនោរម្យ បានលើកឡើងថា រូបគេតែងតែធ្វើដំណើរទៅទីផ្សារដើម្បីទិញរបស់របរត្រីសាច់ ជារៀងរាល់ថ្ងៃ ប៉ុន្តែអ្វីដែលជាការធុញទ្រាន់ក្នុងការធ្វើដំណើរម្ដងៗនោះផ្សារកាន់តែចង្អៀត ពិបាកដើរ ដោយសារមានអាជីវករខ្លះបានព្យាយាមលក់ដូរលយមកមុខ ឬក៏ចតម៉ូតូនៅលើចិញ្ចើមផ្លូវសាធារណៈជាដើម។ ក្នុងនាមជាអ្នកដើរផ្សារមួយរូប អ្នកស្រីសំណូមពរថា៖«ដូច្នេះមានតែស្នើដល់អាជ្ញាធរជំនាញ សូមមេត្តាជួយរៀបចំសណ្ដាប់ធ្នាប់ និងណែនាំដល់អាជីវករណាដែលឆ្លៀតឱកាសលក់ដូរបំពានលើផ្លូវសាធារណៈ សូមចាត់វិធានការតឹងរ៉ឹង ទៅលើពួកគេបើសិនជាករណីមិនរាងចាល»។

កម្ពុជាថ្មី ពុំទាន់អាចទាក់ទងប្រធានផ្សារ ឬអាជ្ញាធរផ្សារសែនមនោរម្យបាននៅឡើយទេ គិតត្រឹមថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥។
ប៉ុន្តេនាឱកាសសម្ពោធផ្សារជនជាតិភាគតិច ស្ថិតនៅក្នុងផ្សារសែនមនោរម្យ កាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ជ្រង ធីល អភិបាលរងក្រុងសែនមនោរម្យ បានថ្លែងប្រាប់កម្ពុជាថ្មីថា អាជ្ញាធរតែងចុះរៀបចំសណ្តាប់ធ្នាប់ជាបន្តបន្ទាប់ និងអប់រំណែនាំអាជីវករពីច្បាប់ និងបទបញ្ជាផ្ទៃក្នុងផ្សារ។ នាឱកាសនោះ លោកក៏បានក្រើនរំលឹកដល់អាជីវករផ្សារទាំងអស់ឱ្យគោរពទៅតាមគោលការណ៍ណែនាំ ហើយក្នុងករណីយកចំណីផ្លូវសាធារណៈធ្វើជាកន្លែងលក់ដូរផ្ទាល់ខ្លួនអាជ្ញាធរនឹងចាត់វិធានការ។ លោកសង្កត់ធ្ងន់ថា៖«អាជីវករណាដែលលក់ដូរ មិនគោរពទៅតាមការណែនាំរំលោភលើផ្លូវសាធារណៈ យើងនឹងចាត់វិធានការរដ្ឋបាលរុះរើអនុវត្តទៅតាមផ្លូវច្បាប់ក្នុងករណីមិនរៀងចាល ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកធ្វើដំណើររួមទាំងភ្ញៀវទេសចរផងដែរ»។
បើតាមលោកអភិបាលរងក្រុង អាជ្ញាធរ ព្យាយាមរៀបចំសោភណភាពទីក្រុងស្អាត អនាម័យស្អាត សេវាល្អ ដើម្បីការរស់នៅក្នុងមូលដ្ឋាន និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយសារមណ្ឌលគិរី ជាខេត្តដែលមានសក្ដានុពលលើវិស័យទេសចរណ៍។

សូមរំលឹកថា ក្រោយពីមានហេតុការណ៍ឆេះផ្សារក្រុងសែនមនោរម្យ កាលថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០១៨ អាជ្ញាធរបានសង់សាងសង់ឡើងវិញយ៉ាងឆាប់រហ័ស និងបានរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយ ដោយពង្រីកផ្លូវធំទូលាយជាងមុន ដើម្បីសម្រួលដល់ការលក់ដូរ និងសោភណភាពផ្សារ៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


