ជីវិតកម្សាន្ដ
បែកបាក់ស្នេហ៍មួយខែ Matt កាត់សក់ ប្ដូរពណ៌សក់ និងស្លៀកពាក់ស
បន្ទាប់ពីចែកផ្លូវគ្នាជាមួយអតីតមិត្តប្រុសពោះម៉ាយហាយសូរ និងជាអ្នកជំនួញជួរមុខក្នុងប្រទេស បានប្រមាណមួយខែ តារាសម្ដែង Matt Peranee ហាក់ផ្លាស់ប្ដូរខ្លួនឯងយ៉ាងខ្លាំង ដោយពេលថ្មីៗនេះនាងស្រាប់តែប្ដូរស្ទីលតែងខ្លួន និងរបៀបស្លៀកពាក់របស់នាង ដល់ថ្នាក់អ្នកគាំទ្រលាន់មាត់ថា មើលទៅ Matt ទំនងដូចអ្នកបួស។

តាមរយៈរូបភាពចុងក្រោយនៅលើបណ្ដាញរបស់ Matt ទស្សនិកជនឃើញថា តារាស្រីវ័យ ៣៣ឆ្នាំរូបនេះ បានកាត់សក់ខ្លីជាងមុនបន្តិច ថែមទាំងប្ដូរពណ៌សក់ខ្មៅ ជាពិសេសនាងស្លៀកពាក់ស និងកាន់ផ្កានៅក្នុងដៃថែមទៀត។

កន្លងមក គេធ្លាប់តែឃើញ Matt លេងខ្លួនសិចស៊ី និងហាយសូរសឹងគ្រប់ពេល ដល់ពេលបង្ហាញរូបរាងយ៉ាងសុភាពរម្យទមបែបនេះ គ្រប់គ្នាអត់មិនឆ្ងល់នោះទេថា តើ Matt ចង់សាងផ្នួស ឬមួយសម្រេចចិត្តធ្វើវិបស្សនាមួយរយៈ? ខណៈបច្ចុប្បន្នមិនទាន់ទទួលបានចម្លើយពីសាមីខ្លួននៅឡើយ៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ Matt ជូនពរអតីតមិត្តប្រុស Songkran មានសុភមង្គលជាមួយអ្នកថ្មី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


