ព័ត៌មានអន្ដរជាតិ
លោក Kissinger តែងតែគេចសំណួរ និងនិយាយកុហកអំពីការទម្លាក់គ្រាប់បែករបស់ អាមេរិក មកលើ កម្ពុជា
អតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Henry Kissinger តែងតែគេចវេសពីសំណួរចាក់ដោតអំពីព្រឹត្តិការណ៍ទម្លាក់បែករបស់អាមេរិកមកលើទឹកដីនៃប្រទេសកម្ពុជាអស់ជាច្រើនទស្សវត្សរ៍ ហើយថែមទាំងបានចំណាយពេលពាក់កណ្ដាលជីវិត និយាយកុហកអំពីតួនាទីរបស់លោកក្នុងការសម្លាប់រង្គាលមួយនេះ ។

នៅឆ្នាំ ១៩៧៣ ក្នុងអំឡុងពេលសវនាការរបស់ព្រឹទ្ធសភាដើម្បីតែងតាំងលោកជារដ្ឋមន្ត្រីការបរទេស, អ្នកការទូតរូបនេះត្រូវបានសួរថា តើលោកយល់ព្រមរក្សាការសម្ងាត់អំពីការវាយប្រហារដោយចេតនាលើប្រទេសកម្ពុជាដែរឬទេ? ភ្លាមៗនោះលោក Kissinger បានឆ្លើយថា “ខ្ញុំគ្រាន់តែចង់បញ្ជាក់ឲ្យច្បាស់ថា វាមិនមែនជាការទម្លាក់គ្រាប់បែកលើប្រទេសកម្ពុជានោះទេ ប៉ុន្តែវាជាការទម្លាក់គ្រាប់បែកទៅលើវៀតណាមខាងជើងនៅកម្ពុជា” ។
ទោះយ៉ាងណា ការអះអាងរបស់អ្នកការទូតដែលបញ្ជាឲ្យមានការទម្លាក់គ្រាប់បែកលើកម្ពុជារូបនេះ ត្រូវបានគេដឹងថា គឺផ្ទុយទៅនឹងព័ស្តុតាងដែលបានមកពីកំណត់ហេតុរបស់យោធាអាមេរិក និងសាក្ស៊ីដែលឃើញហេតុការណ៍ផ្ទាល់ភ្នែក ។

ជាក់ស្ដែងនៅក្នុងសៀវភៅកំណត់ហេតុដែលលោក Kissinger ចងក្រងឡើងដោយខ្លួនឯងក្នុងឆ្នាំ ២០០៣ ដែលមានចំណងជើងថា “ការបញ្ចប់សង្គ្រាមវៀតណាម ឬ Ending the Vietnam War” បុរសវ័យ ១០០ ឆ្នាំរូបនេះបានផ្តល់ការប៉ាន់ស្មាននៃការស្លាប់របស់ជនស៊ីវិលកម្ពុជាពីការវាយប្រហាររបស់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលដែលលោកចូលរួមក្នុងជម្លោះមួយនេះ ត្រឹមតែចំនួន ៥ ម៉ឺននាក់ប៉ុណ្ណោះ ។
ប៉ុន្តែឯកសារដែលទទួលបានដោយទីភ្នាក់ងារ The Intercept បានបង្ហាញថា ចំនួននេះគឺជាកុហក ។ តាមពិត ការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកមកលើកម្ពុជា គឺសាហាវណាស់ និងថែមទាំងជាប់ចំណាត់ថ្នាក់កំពូលមួយ ក្នុងចំណោមយុទ្ធនាការផ្លូវអាកាសដ៏ខ្លាំងក្លាបំផុតក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក ។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ១៩៦៥ ដល់ឆ្នាំ ១៩៧៣ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកមកលើទឹកដីនៃប្រទេសកម្ពុជាជាង ២៣១,០០០ លើក ហើយចន្លោះឆ្នាំ ១៩៦៩ និងឆ្នាំ ១៩៧៣ ពោលអំឡុងពេលដែលលោក Kissinger ជាទីប្រឹក្សាសន្តិសុខជាតិ យន្តហោះរបស់សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកសរុប ៥០ ម៉ឺនតោន ឬច្រើនជាងនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Madras Tribune
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


