ព័ត៌មានអន្ដរជាតិ
ប្អូនស្រីលោក គីម ជុងអ៊ុន ប្តេជ្ញាបាញ់បង្ហោះផ្កាយរណបចារកម្ម បន្ថែមទៀត
យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃព្រហស្បតិ៍ទី១ខែមិថុនា, លោកស្រី គីម យ៉ូជុង ដែលត្រូវជាប្អូនស្រីរបស់មេដឹកនាំ គីម ជុងអ៊ុន បាននិយាយថា ផ្កាយរណបចារកម្មយោធារបស់ប្រទេសកូរ៉េខាងជើង នឹងចូលទៅក្នុងគន្លងតារាវិថីក្នុងពេលឆាប់ៗនេះ ហើយប្តេជ្ញាថា ទីក្រុងព្យុងយ៉ាងនឹងបង្កើនការឃ្លាំមើលយោធា។

លោកស្រី គីម ដែលជាមន្ត្រីដ៏មានឥទ្ធិពលម្នាក់ នៅក្នុងជួររដ្ឋាភិបាល បាននិយាយថា “យើងត្រៀមខ្លួនជាស្រេច ដើម្បីធ្វើសកម្មភាពអ្វីក៏ដោយដែលអាច ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន” ។
ការលើកឡើងរបស់លោកស្រី គីម កើតឡើងបន្ទាប់ពី ការបាញ់បង្ហោះផ្កាយរណបកូរ៉េខាងជើងកាលពីថ្ងៃពុធ ទី៣១ ខែឧសភា ត្រូវទទួលបរាជ័យ។

នៅក្នុងការទទួលស្គាល់ដ៏កម្រ អំពីការបរាជ័យរបស់កូរ៉េខាងជើង, សារព័ត៌មាន KCNA បានរាយការណ៍ថា រ៉ុកកែតដឹកផ្កាយរណបឈ្លបយកការណ៍យោធា ដែលគេស្គាល់ថា Malligyong-1 បានធ្លាក់ចូលសមុទ្រ បន្ទាប់ពីឧបទ្ទវហេតុមួយបានកើតឡើង។
ទោះបីជាយ៉ាងណាក៏ដោយ ការបាញ់បង្ហោះនេះ បានទទួលរងការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ប្រទេសកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ការបាញ់បង្ហោះ ផ្កាយរណបចារកម្មយោធាដំបូងរបស់កូរ៉េខាងជើង ទទួលបរាជ័យ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


