ជីវិតកម្សាន្ដ
Nadech សុំ Yaya រៀបការយ៉ាងរ៉ូមែនទិក នៅអ៊ីតាលី
គូស្នេហ៍ Nadech Kugimiya និង Yaya Urassaya ជាគូស្នេហ៍ដែលទស្សនិកជនស្រឡាញ់ចូលចិត្តខ្លាំងបំផុត ជាពិសេសគូស្នេហ៍នេះតែងត្រូវបានអ្នកគាំទ្រជម្រុញឱ្យឆាប់ចាប់ដៃគ្នាចូលរោងការ ក្រោយពេល Mark Prin បានសុំ Kimberly រៀបការកាលពីឆ្នាំមុន។

ពេលនេះអ្វីដែលអ្នកគាំទ្រតែងទន្ទឹងរង់ចាំបានក្លាយជាការពិតហើយ ដោយកាលពីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ តារាប្រុស Nadech បានសុំមិត្តស្រី Yaya រៀបការ នៅឯប្រទេសអ៊ីតាលីយ៉ាងរ៉ូមែនទិក ក្រោយស្រឡាញ់គ្នា ១២ឆ្នាំ។

តាមរយៈរូបភាពដែលចែកចាយលើបណ្ដាញសង្គម Nadech-Yaya បានបង្ហោះរូបថើបគ្នាយ៉ាងផ្អែមល្ហែម ជាមួយនឹងចិញ្ចៀនពេជ្រសុំរៀបការផងដែរ។ ក្នុងនោះ Yaya បានភ្ជាប់នូវសំណេរដ៏មានន័យរបស់ Nadech ពីលើរូបសំណើរៀបការថា “យើងបានសម្រេចចិត្តកាន់ដៃគ្នាជារៀងរហូត។ ខ្ញុំជាបុរសដែលមានសុភមង្គលបំផុត ព្រោះខ្ញុំសំណាងជាងគេ ដែលមាននារីម្នាក់នេះចូលក្នុងជីវិត។ វិថីថ្មីចាប់ផ្តើមហើយ ហើយខ្ញុំពិតជារំភើបខ្លាំងណស់។ អូនជាដួងព្រលឹង ជាសំណើច ជាទឹកភ្នែក និងជាខ្យល់ដង្ហើមរបស់បង។ អរគុណអូនដែលបានយល់ព្រមនឹងបង” ។


បន្ទាប់ពីឃើញរូបភាព និងសារដ៏ផ្អែមល្ហែមនេះ អ្នកគាំទ្របានចូលរួមអបរអរសាទរយ៉ាងច្រើនកុះករ និងនាំគ្នាខមមិនទាំងរំភើបជាមួយអនាគតកូនកម្លោះ-ក្រមុំថា ទីបំផុតពួកគេបានឃើញឈុតរៀបការរបស់ Nadech-Yaya ហើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ បញ្ចាំងភាគដំបូង ខ្សែភាពយន្តរបស់ Jennie ទទួលមតិមិនពេញចិត្តលើឈុតអាសអាភាស
ចុចអាន៖ ឈុតពណ៌ទឹកក្រូចរបស់ ម៉ៃ ដាវីកា ធ្វើឱ្យអ្នកពូកែស្អប់នាង លែងហ៊ានរិះគន់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


