ព័ត៌មានអន្ដរជាតិ
ផ្ទុះចង្កោមជំងឺកូវីដ១៩ក្នុងក្រុមហ៊ុន CP របស់ថៃ នៅប្រទេសចិន
ប្រទេសចិន បានរាយការណ៍ពីករណីផ្ទុះចង្កោមជំងឺកូវីដ១៩ ក្នុងចំណោមកម្មករនៅក្នុងរោងចក្រកែច្នៃសាច់មាន់ដែលគ្រប់គ្រងដោយក្រុមហ៊ុន Charoen Pokphand Group របស់ប្រទេសថៃ។

ការរកឃើញនេះ បានបង្កឲ្យមានការភ័យខ្លាចក្នុងចំណោមអ្នកប្រើប្រាស់ក្នុងស្រុកដែលរហូតមកដល់ពេលនេះ កំពុងមានការព្រួយបារម្ភជាចម្បងអំពីសុវត្ថិភាពនៃអាហារដែលនាំចូល។
ករណីចំនួន១០ ត្រូវបានរកឃើញនៅក្នុងរោងចក្រមួយដែលសម្លាប់មាន់៥០លានក្បាលក្នុងមួយឆ្នាំនៅទីក្រុងភាគឦសាន Harbin។
ក្រុមមន្ត្រីបានប្រាប់សន្និសីទសារព័ត៌មានមួយថា កម្មករ២៨នាក់ផ្សេងទៀតនៅឯរោងចក្រនោះនិងសមាជិកគ្រួសារ៣នាក់ទៀត មិនបង្ហាញរោគសញ្ញាទេ។

ថ្វីបើប្រទេសចិនបានចង្អុលបង្ហាញម្តងហើយម្តងទៀតចំពោះការនាំចូលសាច់និងត្រីក្លាស្សេថាជាប្រភពនៃករណីឆ្លងមេរោគកូរ៉ូណាកាលពីឆ្នាំមុនក៏ដោយ ប៉ុន្តែចិនមិនបានរាយការណ៍ពីចង្កោមផ្ទុះសំខាន់ៗនៅក្នុងវិស័យកែច្នៃអាហាររបស់ខ្លួនទេ។
ចង្កោមផ្ទុះកូវីដនៅក្នុងរោងចក្រ CP ត្រូវបានគេរកឃើញអំឡុងការពិនិត្យជាប្រចាំលើប្រជាជននៅក្នុងតំបន់មួយ ដែលមានការកើនឡើងនៃករណីឆ្លងយ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
រោងចក្រមិនអាចទាក់ទងសុំការអត្ថាធិប្បាយជុំវិញការផ្ទុះឡើងនេះបានទេ។ ចំណែកឯមន្រ្តីនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន CP ក្នុងទីក្រុងបាងកកក៏មិនបានធ្វើអត្ថាធិប្បាយភ្លាមៗដែរ។

ព័ត៌មានអំពីការផ្ទុះឡើងនេះកំពុងត្រូវបានគេជជែកវែកញែកពេញបណ្តាញសង្គម Weibo របស់ចិនដោយមានអ្នកប្រើប្រាស់មួយចំនួន ទទូចឲ្យអ្នកផ្សេងទៀតកុំបរិភោគផលិតផលរបស់ CP។
CP គឺជាក្រុមហ៊ុនសាច់មាន់កំពូលមួយហើយក៏ជា យីហោនៃស៊ុតនិងអាហារកែច្នៃដទៃទៀតផងដែរ។ វាជាវិនិយោគិនបរទេសដំបូងគេដែលបានចុះបញ្ជីនៅក្នុងប្រទេសចិន ហើយមានសកម្មភាពនៅគ្រប់ខេត្តទាំងអស់រាប់ចាប់ពីវិស័យកសិកម្មនិងអចលនទ្រព្យ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ វ៉ាក់សាំងកូវីដដែលកម្ពុជាទទួលយកពីចិន ជិតទទួលបានភ្លើងខៀវឲ្យប្រើប្រាស់ពី WHO

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ