ព័ត៌មានជាតិ
ទឹកស្ទឹងព្រែកត្នោត បន្តស្រកចុះ
ស្ថានភាពទឹកនៅស្ទឹងព្រែកត្នោត បានចាប់ផ្ដើមស្រកចុះច្រើនជាងមុន តែមន្ត្រីជំនាញ នៅតែបន្តតាមដានជាប់ជាប្រចាំ ខណៈទឹកស្ទឹងនេះ បានវាយប្រហារផ្នែកខ្លះរបស់ខេត្តកណ្ដាល និងរាជធានីភ្នំពេញ បណ្ដាលឲ្យលិចខង់ និងខូចខាត នូវហេដ្ឋារចនាសម័្ពន្ឋជាច្រើន នាពេលកន្លងទៅ។
របាយការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា សភាពការទឹកតាមដងស្ទឹងព្រែកត្នោត គិតមកដល់ព្រឹកថៃ្ងទី៣០ ខែតុលា ឆ្នាំ២០២០ គឺកម្ពស់ទឹកខាងមុខទ្វារ ៤,៨០ ម៉ែត្រ ស្រកចុះ ១,៨៧ ម៉ែត្រ ធៀបនឹងកម្ពស់ទឹកអតិបរមា ៦,៦៧ ម៉ែត្រ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ហើយ កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,០០ ម៉ែត្រ ស្មើទំនប់បង្ហៀរ និងកម្ពស់ទឹកខាងក្រោយទ្វារ ៣,៤០ ម៉ែត្រ ។

របាយការណ៍ដដែលបានបញ្ជាក់ថា នៅព្រឹកនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត ខាងក្រោយទ្វារទឹក(ផ្នែកខាងក្រោម) បានបន្តស្រកចុះ ០,៦០ ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃម្សិលមិញ ។
សូមបញ្ជាក់ថា ជំនន់ស្ទឹងព្រែកត្នោត បានធ្វើឲ្យប៉ះពាល់ដល់ផ្នែកខ្លះរបស់ខេត្តកណ្ដាល និងខណ្ឌដង្កោ ហើយពលរដ្ឋជាងពីពាន់គ្រួសារ ត្រូវបានអាជ្ញាធរជម្លៀសទៅកាន់ទីទួលសុវត្ថិភាព៕

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


