Connect with us

ព័ត៌មានអន្ដរជាតិ

ការផ្ទុះទំនប់អ៊ុយក្រែន គឺជាគ្រោះមហន្តរាយបរិស្ថានអាក្រក់បំផុតរបស់អឺរ៉ុប ចាប់តាំងពីហេតុការណ៍ Chernobyl

បានផុស

នៅ

ទំហំនៃការបំផ្លិចបំផ្លាញដែលបណ្តាលមកពីការផ្ទុះនៅទំនប់ Kakhovka ត្រូវបានលាតត្រដាងថា ជាគ្រោះមហន្តរាយបរិស្ថានដ៏អាក្រក់បំផុតរបស់អឺរ៉ុប ចាប់តាំងពីហេតុការណ៍ Chernobyl។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីក្រុងកៀវ បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនាថា មនុស្សជិត ២ ម៉ឺននាក់ ត្រូវបានជួយសង្គ្រោះពីទឹកជំនន់ ខណៈ ៤ ម៉ឺននាក់ផ្សេងទៀត ប្រឈមនឹងការជម្លៀស ។

ក្រុមអ្នកជួយសង្គ្រោះ បានប្រើទូកដើម្បីចម្លងមនុស្សដែលភាគច្រើនជាកុមារ និងចាស់ជរា ព្រមទាំងសត្វចិញ្ចឹម តាមផ្លូវដែលលិចទឹក។ 

(រូបថត៖ Reuters)

ទន្ទឹមនេះ ក្រសួងកសិកម្ម និងស្បៀងអាហាររបស់អ៊ុយក្រែន បានព្រមានថា វាលស្រែនៅភាគខាងត្បូងប្រទេស អាចនឹងប្រែក្លាយទៅជាវាលរហោឋាននៅដើមឆ្នាំក្រោយ ដោយសារតែគ្មានប្រភពទឹក។

លើសពីនេះ ប្រជាជនអ៊ុយក្រែនរាប់សែននាក់ ដែលរស់នៅជិតទន្លេ Dnipro ឥឡូវត្រូវប្រឈមមុខនឹងការគំរាមកំហែងនៃសារធាតុគីមីដ៏គ្រោះថ្នាក់និងជំងឺតម្កាត់ បន្ទាប់ពីការបំផ្ទុះដែលទម្លាយទំនប់វារីអគ្គិសនីសម័យសូវៀតកាលពីដើមសប្តាហ៍។

នៅលើ Twitter អនុរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrij Melnyk បានប្រៀបធៀបទឹកជំនន់នេះ ទៅនឹងការផ្ទុះឆ្នាំ១៩៨៦ នៅឯរោងចក្រនុយក្លេអ៊ែរ Chernobyl ដែលបានបញ្ជូនពពកវិទ្យុសកម្មទៅទូទាំងទ្វីបអឺរ៉ុប។

លោកសរសេរថា “វាគ្រោះមហន្តរាយបរិស្ថានដ៏អាក្រក់បំផុតនៅអឺរ៉ុប ចាប់តាំងពីគ្រោះមហន្តរាយផ្ទុះនៅរោងចក្រនុយក្លេអ៊ែរ Chernobyl ។ ​លើក​នេះ ទី​ក្រុង​មូស្គូ​មាន​ចេតនា​ប្រើ​អាវុធ​ប្រល័យ​លោក​ ​ប្រឆាំង​នឹង​អ៊ុយក្រែន។ តើមានអ្នកណាទៀត ចង់ចរចាជាមួយពូទីន?”។

អនុរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrij Melnyk (រូបថត៖ Imago)

លើសពីនេះ រដ្ឋមន្ត្រីកសិកម្មអ៊ុយក្រែននិយាយថា ៩៥ ភាគរយនៃប្រព័ន្ធធារាសាស្រ្តកសិកម្មនៅ Kherson, ៧៤ ភាគរយនៅ Zaporizhzhia និង ៣០ ភាគរយនៅ Dnipropetrovsk នឹងលែងមានប្រភពទឹក ។

តំបន់ទាំងនេះ បានជួយធ្វើឲ្យអ៊ុយក្រែន ក្លាយជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិធំបំផុតរបស់ពិភពលោក។ ការកើនឡើងតម្លៃគ្រាប់ធញ្ញជាតិអន្តរជាតិ ដោយសារតែការកាត់បន្ថយការផ្គត់ផ្គង់ នឹងប៉ះពាល់យ៉ាងខ្លាំងដល់បណ្តាប្រទេស ជាពិសេសនៅអាហ្វ្រិក៕

សូមទស្សនាវីដេអូ៖

ប្រភព៖ Daily Mail

ចុចអាន៖ តួកគី ស្នើបង្កើតគណៈកម្មការអន្តរជាតិ ស៊ើបអង្កេត ករណីបំផ្លាញទំនប់វារីអគ្គិសនី អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤០ នាទីutes មុន

អ្នកនាំពាក្យខេត្តកោះកុង ៖ មិនទាន់មានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានតែករណីស្រាវជ្រាវឃាតកម្ម

ព័ត៌មានជាតិ៤៨ នាទីutes មុន

មន្ត្រីជាន់ខ្ពស់៖ការអប់រំកុមារតូចៗជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សទទួលបានការសិក្សាពេញមួយជីវិត

ព័ត៌មានជាតិ៥៣ នាទីutes មុន

ការដាក់​ពាក្យ​ប្រឡង​ក្រប​ខ័ណ្ឌ​មន្ត្រីពន្ធនាគារ នឹងចាប់ផ្តើម​ផ្តល់ពាក្យ​នៅ​ដើមសប្តាហ៍​ក្រោយ

ព័ត៌មានជាតិ១ ម៉ោង មុន

«កក្កដា»ជាខែដ៏ពិសិដ្ឋ មានអត្ថន័យធំធេងចំពោះកម្ពុជា ព្រោះសម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានជាតិ១ ម៉ោង មុន

ឥណ្ឌា ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ៤១ នាក់ ទៅបន្តការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សា នៅប្រទេសឥណ្ឌា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម