ព័ត៌មានអន្ដរជាតិ
តួកគី ស្នើបង្កើតគណៈកម្មការអន្តរជាតិ ស៊ើបអង្កេត ករណីបំផ្លាញទំនប់វារីអគ្គិសនី អ៊ុយក្រែន
ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានអំពាវនាវឲ្យមានការស៊ើបអង្កេតទូលំទូលាយលើការបំផ្លិចបំផ្លាញទំនប់វារីអគ្គិសនី នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន ខណៈទីក្រុងកៀវ និងមូស្គូ កំពុងបន្ទោសគ្នាទៅវិញទៅមកចំពោះឧប្បត្តិហេតុនេះ។
ទីភ្នាក់ងារសង្គ្រោះបន្ទាន់រដ្ឋអ៊ុយក្រែននិយាយថា គិតត្រឹមថ្ងៃពុធ ទី៧ ខែមិថុនា មានសំណង់យ៉ាងតិច ២,៦០០ ត្រូវបានទឹកជន់លិចនៅផ្នែកខាងលិចនៃទន្លេ Dnipro ក្នុងតំបន់ Kherson។
ទន្ទឹមនោះ រដ្ឋអាជ្ញាអ៊ុយក្រែនបានចង្អុលទៅរុស្ស៊ី ឲ្យទទួលខុសត្រូវចំពោះអ្វីដែលពួកគេចាត់ទុកថាជាឧក្រិដ្ឋកម្មសង្គ្រាម ព្រោះមានអ្នកស្រុកជាង ៤ ម៉ឺននាក់កំពុងស្ថិតនៅក្នុងតំបន់រងគ្រោះ ប៉ុន្តែរុស្ស៊ីបានចោទបកទៅអ៊ុយក្រែនវិញថា ជាអ្នកបំផ្លាញទំនប់នោះ ។
បន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំអ៊ុយក្រែន កាលពីថ្ងៃពុធ, ការិយាល័យប្រធានាធិបតីតួកគីនិយាយថា លោក Erdogan បានស្នើទៅប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នូវគំនិតបង្កើតគណៈកម្មការអន្តរជាតិមួយ ដែលមានអ្នកជំនាញមកពីប្រទេសរុស្ស៊ី អ៊ុយក្រែន តួកគី និងអង្គការសហប្រជាជាតិ ដើម្បីស៊ើបអង្កេតបញ្ហានេះ។
ដោយឡែក តាមសេចក្តីរាយការណ៍ លោក Erdogan ក៏បានប្រាប់ទៅប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែរថា តួកគីនឹងសម្របសម្រួលការស៊ើបអង្កេតដ៏ទូលំទូលាយមួយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ អ៊ុយក្រែន ព្រមានថា លោក ពូទីន អាចព្យាយាមបំផ្ទុះរោងចក្រនុយក្លេអ៊ែរធំបំផុត នៅអឺរ៉ុប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


