ព័ត៌មានជាតិ
លោក លី ធុជ៖ សម្តេចតេជោ ហ៊ុន សែន ប្រែក្លាយក្រុងបាវិតពីភូមិមួយគ្មានអ្វីសោះ ទៅជាទីក្រុងមួយដែលមានការអភិវឌ្ឍ
(ខេត្តស្វាយរៀង)៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយមេគ្រួសារបក្ស ១៣៨៣ ក្នុងសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានសម្តែងនូវការអបអរសាទរជូនចំពោះប្រជាជនក្រុងបាវិតទាំងអស់ ដែលបានទទួលនូវសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសម្តេចតេជោ ហ៊ុន សែន សម្រាប់ការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងបានប្រែក្លាយក្រុងបាវិតពីភូមិមួយគ្មានអ្វីសោះ ក្លាយទៅជាទីក្រុងមួយដែលមានការអភិវឌ្ឍ និងជាតំបន់ប៉ូលសេដ្ឋកិច្ចជាតិមួយយ៉ាងសំខាន់។

លោក លី ធុជ បានលើកឡើងថា មិនត្រឹមតែប្រជាពលរដ្ឋក្រុងបាវិតប៉ុណ្ណោះទេ មានប្រជាពលរដ្ឋរស់នៅតាមបណ្តាស្រុកក្រុងនានា ប្រមាណជា ៦ម៉ឺននាក់ បានទទួលឱកាសការងារយ៉ាងច្រើនពីការវិនិយោគក្នុងក្រុងបាវិត ដូចជាវិស័យសេវាកម្ម រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេស ជាដើម។ បច្ចុប្បន្ននេះ ក្រុងបាវិត ទទួលបានការអភិវឌ្ឍឥតឈប់ឈរ ដែលអាចឲ្យប្រជាជនគ្រប់រូបមានជម្រើសយ៉ាងច្រើនក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត និងបំពេញការងារទៅតាមបំណងប្រាថ្នាពេញចិត្ត ជាពិសេសបានក្លាយជាប្រភពចំណូលជាតិមួយយ៉ាងសំខាន់ និងតំណាងឲ្យការនាំចេញប្រមាណ៦% នៃការនាំចេញផលិតផលទូទាំងប្រទេសកម្ពុជា។

លោកបានគូសបញ្ជាក់បន្ថែមថា ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ មកក្រុងបាវិត ដែលសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនពីក្រុងបាវិតមកភ្នំពេញ ដោយប្រើប្រាស់រយៈពេលខ្លី និងចំណេញទាំងពេលវេលានិងថវិកា។ នេះគឺជាសមិទ្ធផលថ្មីមួយ ដែលប្រជាពលរដ្ឋក្រុងបាវិត ក៏ជាប្រជាជនកម្ពុជាទាំងអស់ទទួលបានពីសម្តេចតេជោ។
បើតាមលោក លី ធុជ សមិទ្ធផលទាំងនេះ គឺមិនមែនកើតឡើងដោយឯកឯងនោះទេ វាកើតចេញគុណតម្លៃនៃសន្តិភាពក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីចូលរួមថែរក្សាសមិទ្ធផលដែលបានមកពីសុខសន្តិភាពនេះ លោក លី ធុជ បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តី និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ក្នុងឱកាសបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ និងសម្រាប់នីតិកាលបន្តបន្ទាប់ទៀត៕
ដោយ:ភក្ដី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


