ជីវិតកម្សាន្ដ
កន្លងទៅ ៧ ឆ្នាំហើយ តួរងប្រុស Jin Goo រឿង “Descendants of the sun” មានសភាពបែបណាហើយ?
កាលពី ៧ ឆ្នាំមុន Jin Goo ធ្លាប់ជាតារាប្រុសសំណព្វចិត្តរបស់ទស្សនិកជន នៅពេលដែលគាត់បានក្លាយជាតួ Seo Dae Young នៃខ្សែភាពយន្តរឿង “Descendants of the Sun” ។ នៅពេលរឿងចាក់ផ្សាយ Jin Goo កាន់តែមានប្រជាប្រិយភាពជាងតួឯកប្រុស Song Joong Ki ទៅទៀត។ ជាងនេះទៅទៀត លោកត្រូវចាប់គូជាមួយតារាស្រី Kim Ji Won ដោយកាលណោះធ្វើឲ្យទស្សនិកជនពេញចិត្តគូនេះយ៉ាងខ្លាំង។

យ៉ាងណាមិញ បន្ទាប់ពីរឿង “Descendants of the Sun” តារាសម្ដែង Song Joong Ki, Song Hye Kyo និង Kim Ki Won មានអាជីពល្អប្រសើរខ្លាំង ខណៈ Jin Goo ស្ទើរតែនៅស្ងៀម។ អាជីពរបស់គាត់ពិតជាខ្វះខាត។ ថ្វីត្បិតតែតួឯកប្រុសបានចូលរួមក្នុងតួនាទីសំខាន់មួយចំនួនក៏ដោយ ក៏គាត់មិនអាចយកឈ្នះស្រមោលរបស់តួឯកប្រុស “Descendants of the Sun” បានឡើយ។
ដោយឡែកនាពេលថ្មីៗនេះ នៅលើទំព័រផ្ទាល់ខ្លួន Jin Goo ទើបតែបានអាប់ដេតរូបថតថ្មីៗមួយចំនួន។ គាត់បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលនៅពេលគាត់ទុកសក់វែង ដោយបន្តស្ទីលបែបយុវវ័យក្នុងអាយុ ៤២ ឆ្នាំ ទស្សនិកជនលែងបានឃើញរូបរាងបុរសសង្ហាពីមុនមានសក់ខ្លីហើយ។
ក្នុងនោះមានព័ត៌មានថា តារារូបនេះត្រៀមនឹងចូលរួមក្នុងគម្រោង I’ll Take the Trip for You មនុស្សជាច្រើនមានការចង់ដឹងចង់ឃើញ ប្រសិនបើគាត់បានបណ្តុះសក់របស់គាត់ឲ្យវែង ដើម្បីចូលរួមក្នុងគម្រោងនេះ។ យ៉ាងណាមិញ ខាង Jin Goo មិនបានចែករំលែកអ្វីថ្មីអំពីរឿងនេះទេ។ ក្រៅពីរឿង I’ll Take the Trip for You តារាប្រុសរូបនេះក៏មានរឿងមួយទៀតដែលរង់ចាំថ្ងៃចេញផ្សាយដែរគឺ “Re-Born”។ ក្នុងរឿងនេះ លោកបានរួមសម្ដែងជាមួយតារាសម្ដែង Kim Min Seok ជាតួប្រុសដែលសម្ដែងក្នុងរឿង Descendants of the Sun។ ការជួបជុំគ្នារបស់អ្នកទាំងពីរនេះធ្វើឲ្យទស្សនិកជនទន្ទឹងរង់ចាំ។
ថ្វីត្បិតតែអាជីពរបស់គាត់មិនសូវល្អក៏ដោយ ប៉ុន្តែ Jin Goo មានអាពាហ៍ពិពាហ៍ដែលពោរពេញដោយសុភមង្គល។ ក្នុងឆ្នាំ ២០១៤គាត់បានណាត់ជួបជាសាធារណៈ និងរៀបការជាមួយនារីម្នាក់ដែលមកពីក្រៅឧស្សាហកម្មកម្សាន្តដែលមានឈ្មោះថា Kim Ji Hye ។ យោងតាមប្រភពជាច្រើន Kim Ji Hye គឺជាកូនស្រីរបស់គ្រួសារដ៏មានកិត្យានុភាពដែលមានឋានៈខ្ពស់នៅក្នុងប្រទេសកូរ៉េ។ គ្រួសារនេះមានអាជីវកម្មអន្តរជាតិល្បីៗជាច្រើន។
បន្ទាប់ពីរៀបការរួច Jin Goo និងភរិយាបានស្វាគមន៍កូនដំបូងរបស់ពួកគេជាផ្លូវការ។ តាំងពីមានកូនមក តារាសម្ដែងរូបនេះបានលាតត្រដាងតិចតួចអំពីគ្រួសាររបស់ខ្លួន។ ដោយសារតែបែបនេះហើយទើបទស្សនិកជនមានដំណឹងតិចតួចពីគ្រួសារតារាសម្ដែង៕





ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖BLACKPINK នឹងសម្រាកមួយរយៈពេលខ្លី មុននឹងបន្តកាលវិភាគដ៏មមាញឹក
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


