Connect with us

សន្តិសុខសង្គម

Update៖ អគ្គិភ័យឆេះនៅក្រុងកំពតកាលពីម្សិល​មិញ សរុបជាទឹកប្រាក់អស់ប្រមាណ២០ម៉ឺនដុល្លារ

បានផុស

នៅ

កាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ត្រូវបានមន្ត្រីនគរបាលនៃការិយាល័យបង្ការនិងពន្លត់អគ្គីភ័យ បានប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង១និង៥០នាទីរសៀលមានអគ្គិភ័យបានកើតឡើងឆាបឆេះនៅក្រុមហ៊ុន-អិល-ជី សាខាខេត្តកំពត ដែលស្ថិតនៅក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គិភ័យឆាបឆេះហាងលក់សម្ភារអេឡិចត្រូនិក.អិល.ជី សាខាខេត្តកំពតបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចបានប្រើរថយន្តពន្លត់៤គ្រឿង អស់ទឹក១២ស៊ីទែនទើបពន្លត់បាន និងមិនឆេះរាលដល់ផ្ទះនៅជាប់នោះទេ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះទោះមិនបង្កឲ្យមានគ្រោះថ្នាក់ឬរបួសក្តី តែវាបណ្តាលឱ្យក្រុនហ៊ុនខាត​បង់ទ្រព្យសម្បត្តិមានតម្លៃប្រមាណ២០ម៉ឺនដុល្លារ។

ក្នុងហេតុការណ៍នេះ កម្លាំងនគរបាលនៃស្នងការដ្ឋាន និងកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពតបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿង(ស្នងការដ្ឋាន៣គ្រឿង) អាវុធហត្ថ១គ្រឿង) ដោយប្រើប្រាស់ទឹកអស់១២រថយន្តទើបគ្រប់គ្រងស្ថានការណ៍១០០ភាគរយនាវេលាម៉ោង៣រសៀលថ្ងៃដដែល។

ក្នុងនោះរួមមាន ១. ឃ្លាំងទំហំ១០ម៉ែត្រគុណនឹង១០ម៉ែត្រ កម្ពស់៨ម៉ែត្រ ជញ្ជាំងឥដ្ឋ ប្រក់សង្កសី ខូចខាតទាំងស្រុង, ២. ទូរទស្សន៍ចំនួន១០០គ្រឿង, ៣. ទូទឹកកកចំនួន៨០គ្រឿង, ៤.ម៉ាស៉ីនត្រជាក់ចំនួន៨០គ្រឿង, ៥. ម៉ាស៉ីនបោកខោអាវចំនួន៧០គ្រឿង និងសម្ភារមួយចំនួនទៀត៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម