Connect with us

ព័ត៌មានអន្ដរជាតិ

បុរសម្នាក់ មានក្រួសក្នុងតម្រងនោម ធំបំផុតលើលោក ទំហំប៉ុនខ្ទឹមបារាំង 

បានផុស

នៅ

បុរស​ស្រីលង្កា​ម្នាក់ ​បាន​បំបែក​ឯតទគ្គកម្ម​ពិភពលោក ដោយ​មាន​ក្រួស​ក្នុង​តម្រងនោម​ធំ​បំផុត។

(រូបថត៖ Newsflash)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសម្នាក់នោះមានឈ្មោះ Canistus Coonghe ជាយុទ្ធជនចូលនិវត្ត ហើយក្រួសក្នុងតម្រង់នោមរបស់គាត់ មានទំហំប៉ុនខ្ទឹមបារាំង។

កំណត់ត្រាពិភពលោក Guinness បានអះអាងថា ក្រួសនោះមានបណ្តោយ៩១៣.៣៧ សង់ទីម៉ែត្រ, ទទឹង១០.៥៥សង់ទីម៉ែត្រ និងទម្ងន់៨០០ក្រាម។

វេជ្ជបណ្ឌិត Kugadas Sutharshan ដែលយកក្រួសនេះចេញ ក្នុងអំឡុងពេលវះកាត់កាលពីថ្ងៃទី១ខែមិថុនានៅពេទ្យទាហានក្នុងទីក្រុង កូឡុំបូ បាននិយាយថា ទោះបីជាក្រួសនេះ ស្ថិតនៅក្នុងក្រលៀនខាងស្តាំរបស់គាត់ក៏ដោយ ប៉ុន្តែសរីរាង្គរបស់គាត់គឺដំណើរការដូចធម្មតា។

គួរបញ្ជាក់ថា កំណត់ត្រាចាស់ សម្រាប់ក្រួសក្នុងតម្រងនោមធ្ងន់បំផុត គឺមានទម្ងន់៦១៦ក្រាម របស់បុរសជនជាតិប៉ាគីស្ថាននៅឆ្នាំ២០០៨។

ទន្ទឹមនឹងនោះដែរ ក្រួសក្នុងតម្រងនោមវែងបំផុត គឺមានប្រវែង១៣សង់ទីម៉ែត្រ ដែលត្រូវបានវះកាត់យកចេញពីបុរសជនជាតិឥណ្ឌាម្នាក់នៅឆ្នាំ២០០៤៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ៧ វិធី ការពារគ្រួសតម្រងនោម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម