KPT+
ចំនុចសំខាន់ៗ របស់យានជ្រមុជទឹកល្បីថា បាត់ខ្លួនពេលចុះទៅទស្សនាកប៉ាល់ខ្មោច Titanic
យានជ្រមុជទឹកខ្នាតតូចរបស់ក្រុមហ៊ុន OceanGate បានបាត់បង់ការទាក់ទងជាមួយឆ្មាំសមុទ្រអាមេរិក ប្រហែល ១ ម៉ោង និង ៤៥នាទី បន្ទាប់ពីវាចេញទៅធ្វើដំណើរកម្សាន្តទស្សនាកប៉ាល់ខ្មោច Titanic ។
ឆ្មាំសមុទ្រអាមេរិកបានប្រាប់ BBC ថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងធ្វើឡើងនៅមហាសមុទ្រអាត្លង់ទិកខាងជើង ។

ខាងក្រោមនេះគឺជាព័ត៌មានលម្អិតអំពីយានជ្រមុជទឹកដែលបាត់ខ្លួន៖
_ ឈ្មោះ: Titan
_ ម្ចាស់ឈ្មោះ: Stockton Rush ជាអ្នកបង្កើតក្រុមហ៊ុន OceanGate
_ អាចមុជទឹកបានជម្រៅ ៤,០០០ ម៉ែត្រ
_ មានប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែនបាន ៩៦ ម៉ោង ស្មើនឹង ៤ ថ្ងៃ
_ អាចផ្ទុកមនុស្សបាន ៥ នាក់ គឺអ្នកបើកម្នាក់ និងភ្ញៀវ ៤ នាក់
_ ទម្ងន់ ១០,៤៣២ គីឡូក្រាម
_ ទំហំ: បណ្ដោយ ៦.៧ ម៉ែត្រ ទទឹង ២.៨ ម៉ែត្រ និងកម្ពស់ ២.៥ ម៉ែត្រ
_ ល្បឿន: ៥.៥ គីឡូម៉ែត្រក្នុងមួយម៉ោង
_ បំពាក់កាមេរ៉ាកម្រិត 4k Rayfin
_ បំពាក់ឧបករណ៍ស្កេនឡាស៊ែរ 2G

គួរបញ្ជាក់ថា ក្រុមហ៊ុន OceanGate មានយានជ្រមុជទឹក ៣ គ្រឿង ប៉ុន្តែមានតែ Titan ប៉ុណ្ណោះទើបអាចមុជទឹកបានជ្រៅទៅដល់តំបន់ខ្មោចកប៉ាល់ Titanic ខណៈដែលអ្នកចង់ធ្វើដំណើរកម្សាន្តត្រូវទិញសំបុត្រតម្លៃ ២៥០,០០០ ដុល្លារជាមុនសិន ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ មកស្គាល់ មនុស្សទាំង៥នាក់ ដែលជាប់ក្នុងនាវាមុជទឹក មានទាំងមហាសេដ្ឋីនិង នាយកប្រតិបត្តិក្រុមហ៊ុន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


