ព័ត៌មានជាតិ
សហគ្រិនខ្មែរផ្ដល់កញ្ចប់ជំនួយហិរញ្ញប្បទានដល់ធុរកិច្ចថ្មី អភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមកម្ពុជា
សហគ្រិនខ្មែរ ដែលជាស្ថាប័នបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រគល់កញ្ចប់ជំនួយហិរញ្ញប្បទានដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម ក្នុងន័យគាំទ្រសហគ្រាសស្ដារលទ្ធភាព, ពង្រឹងប្រតិបត្ដិការអាជីវកម្ម និងបង្កើនសក្ដានុពលនាំចេញ។ កម្មវិធីនេះបានប្រព្រឹត្ដទៅនៅសហគ្រិនខ្មែរ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកវង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព។

កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ មានគោលបំណងផ្តល់ថវិកាជូនសហគ្រាសធុនតូច និងមធ្យម ដែលទទួលរងផលប៉ះពាល់ពី កូវីដ-១៩ ក្នុងការរក្សាលំនឹង និងចាប់យកឱកាសថ្មីក្នុងការពង្រីកអាជីវកម្មទៅតាមវិស័យរៀងៗខ្លួន។ កម្មវិធីអភិវឌ្ឍន៍ទីផ្សារនាំចេញបានផ្តល់ថវិការជូនសហគ្រាសធុនតូច និងមធ្យមដែលបានឬកំពុងរៀបចំគម្រោងនាំយកផលិតផលខ្មែរ ដែលមានសក្ដានុពលទៅកាន់ទីផ្សារក្រៅប្រទេស។
លោក វង្សី វិស្សុតបានមានប្រសាសន៍ថា«រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសហគ្រិនខ្មែរ បានយកចិត្តទុកដាក់នៅក្នុងកិច្ចការអភិវឌ្ឍ សហគ្រិនភាពដែលជាសកម្មភាពអាទិភាពសម្រាប់ផ្ដល់ឱកាសជូនសហគ្រិន ក្នុងការលូតលាស់អាជីវកម្ម បង្កើនគុណតម្លៃបន្ថែម, ការងារ, នវានុវត្តន៍ និងបន្តប្រកួតប្រជែងក្នុងតំបន់ និងសកលលោក»។

នៅក្នុងឆ្នាំ២០២៣នេះ ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមចំនួន២៧ ក្នុងចំណោមបេក្ខភាព ២៦៥ បានដាក់ពាក្យស្នើសុំហិរញ្ញប្បទាននៅក្នុងកម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ និងកម្មវិធីហិរញ្ញប្បទានអភិវឌ្ឍន៍ ទីផ្សារនាំចេញ។
គួរកត់សម្គាល់ផងដែរថា សហគ្រិនខ្មែរមានកម្មវិធីជាច្រើនទៀត ដែលបាននិងកំពុងអនុវត្ដ និងផ្តល់ជំនួយហិរញ្ញប្បទានដោយផ្ទាល់ តាំងពីឆ្នាំ២០២០ ហើយបានគាំទ្រដល់ធុរកិច្ចថ្មី និង សហគ្រាសធុនតូចនិងមធ្យម សរុបចំនួន៤០៤ ដែលមកពីបណ្ដាខេត្ដក្រុងនានាក្នុងប្រទេសកម្ពុជា។
សហគ្រិនខ្មែរ បានបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានគោលបំណងកៀរគរ វិនិយោគ និងគ្រប់គ្រងធនធានដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនដ៏ រស់រវើកនៅកម្ពុជា ដោយជំរុញសកម្មភាពសហគ្រិនទៅដល់ការច្នៃប្រឌិត និងការបង្កើតតម្លៃបន្ថែម នៅក្នុងសេដ្ឋកិច្ចកម្ពុជា។ សហគ្រិនខ្មែរ មានចក្ខុវិស័យក្លាយជាវេទិកាថ្នាលជាតិសម្រាប់ការលើកកម្ពស់សកម្មភាពសហគ្រិនក្នុងវិស័យអាទិភាពចំនួនបួន៖ វិស័យបច្ចេកវិទ្យា ផ្តោតលើបច្ចេកវិទ្យា ក្នុងធុរកិច្ចថ្មី វិស័យសេវាកម្មផ្តោត លើផ្នែកបដិសណ្ឋារកិច្ច និងផ្នែកដឹកជញ្ជូន វិស័យកសិកម្ម ផ្តោតលើផលិតផលកែច្នៃសម្រាប់ការប្រើប្រាស់ក្នុងស្រុកនិងការនាំចេញ និងវិស័យកម្មន្តសាល ផ្តោតសំខាន់ទៅលើផលិតកម្មជំនួសការនាំចូល និងបណ្តុំឧស្សាហកម្មសហគ្រាសធុនតូច និងមធ្យម៕



-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


