ព័ត៌មានជាតិ
សហគ្រិនខ្មែរ សហការជាមួយសាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ លើកកម្ពស់សហគ្រិនភាពនៅតំបន់ជនបទកម្ពុជា
តាមរយៈកម្មវិធីសហគ្រិនមហាវិទ្យាល័យ សហគ្រិនខ្មែរចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយវិទ្យាស្ថានអភិវឌ្ឍសហគ្រិនភាពនិងបណ្តុះបណ្តាលធុរកិច្ច នៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ដើម្បីលើកកម្ពស់សហគ្រិនភាពនៅតំបន់ជនបទនៃកម្ពុជា។
ពិធីចុះហត្ថលេខាត្រូវបានប្រារព្ធធ្វើឡើងនៅ វិទ្យាស្ថានទ្យាស្ថានអភិវឌ្ឍ និងបណ្តុះបណ្តាលធុរកិច្ចដែលស្ថិតក្នុងបរិវេណនៃសាកលវិទ្យាល័យ ជាតិជាស៊ីម កំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង ក្រោមអធិបតីភាពលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ និង លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសហគ្រិនខ្មែរ។

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ មានថ្លែងថា ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ គឺជាការប្តេជ្ញារួមគ្នា ដើម្បីវិនិយោគលើសហគ្រិនជំនាន់ថ្មីនៅកម្ពុជា។ តាមរយៈកម្មវិធី សហគ្រិនមហាវិទ្យាល័យ យើងសម្រួចអនាគតរបស់និស្សិតសាកលវិទ្យាល័យរបស់យើង និង ប្រែក្លាយគំនិតឲ្យទៅជាឱកាស តាមរយៈការសាកល្បងធ្វើអាជីវកម្ម និងដោះស្រាយបញ្ហា។”
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរបានលើកឡើងថា ជាមួយនឹងការគាំទ្រសមស្រប យុវជនដែលមានបំណងក្លាយជាសហគ្រិន ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមនៅទូទាំងប្រទេស អាចប្រែក្លាយគំនិតរបស់ខ្លួន ឱ្យទៅជាអាជីវកម្មដែលមានឥទ្ធិពល ដើម្បីរួមចំណែកជំរុញពិពិធកម្មប្រភពកំណើននៃសេដ្ឋកិច្ចកម្ពុជា។”
កម្មវិធី សហគ្រិនមហាវិទ្យាល័យ មានគោលដៅបង្កើតការបណ្តុះបណ្តាលសហគ្រិនភាពជាសេរ៊ី នៅតាមសាកលវិទ្យាល័យទូទាំងប្រទេសកម្ពុជា ពីការបណ្តុះគំនិតសហគ្រិនភាព រហូតដល់ដំណាក់កាលរួចរាល់ក្នុងការបង្កើតជាធុរកិច្ចថ្មី។
នៅឆ្នាំ ២០២៥ កម្មវិធីសហគ្រិនមហាវិទ្យាល័យ បានសហការជាមួយសាកលវិទ្យាល័យប្រមាណជាង ៥០ ដែលមាននិស្សិតសហគ្រិនចូល រួមវគ្គបណ្តុះបណ្តាល និងប្រកួតប្រជែងគម្រូអាជីវកម្មរបស់ពួកគេប្រមាណជាង ៣.០០០នាក់ និងនិស្សិតសហគ្រិនដែលចាប់អារម្មណ៍ចូលរួមប្រមាណជាង ៦.០០០នាក់ នៅឆ្នាំក្រោយ។


ពិធីចុះហត្ថលេខាដែលមានបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិបត្តិនៃ សហគ្រិនខ្មែរ និង លោក បណ្ឌិត សិត ខន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ។ កិច្ចសហការនេះជា ផ្នែកមួយនៃកម្មវិធីសហគ្រិនមហាវិទ្យាល័យ ដែលជាកម្មវិធីយុទ្ធសាស្រ្តរបស់ សហគ្រិនខ្មែរ ដែលជម្រុញការសហការគ្នារវាងស្ថាប័នទាំងពីរឲ្យកាន់តែប្រសើរ។
សហគ្រិនខ្មែរ និង វិទ្យាស្ថានអភិវឌ្ឍ និងបណ្តុះបណ្តាលធុរកិច្ច នឹងសហការក្នុងការរៀបចំកម្មវិធី បណ្តុះបណ្តាលសហគ្រិនភាពផ្សេងៗ ដូចជាការប្រកួតប្រជែង នវានុវត្តន៍ កម្មវិធីបណ្ដុះបណ្ដាល មុនចាប់ផ្តើមធុរកិច្ចថ្មី (pre-incubation) និងកម្មវិធីបណ្តុះបណ្តាលធុរកិច្ច (incubation)ផងដែរ។ ស្ថាប័នទាំងពីរនឹងធ្វើការសហការយ៉ាងជិតស្និទ្ធក្នុងការកសាងសមត្ថភាព តាមរយៈការបណ្តុះ បណ្តាល ការប្រឹក្សាណែនាំ និងការចែករំលែកធនធាន ដើម្បីពង្រឹងសមត្ថភាពនិស្សិត គ្រូបង្រៀន និងសហគ្រាសធុនតូច និងមធ្យម (SMEs)។
លើសពីនេះទៅទៀតនោះ កិច្ចសហការនេះ ក៏បានបញ្ជាក់ពីចក្ខុវិស័យរួមក្នុងការលើកកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងចីរភាព ដោយភ្ជាប់ សហគ្រិននៅតំបន់ជនបទ ជាមួយបណ្តាញជាតិ និងអន្តរជាតិ។ កិច្ចសហការនេះបញ្ជាក់ពីការប្តេជ្ញារបស់ភាគីទាំងពីរ ក្នុងការគាំទ្រយុទ្ធសាស្ត្រជាតិសម្រាប់ការអភិវឌ្ឍសហគ្រិនភាព តាមរយៈការអប់រំ ការផ្ដល់ ឱកាស និងការសហការជាយុទ្ធសាស្ត្រ។
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


