សេដ្ឋកិច្ច
សហគ្រិនឆ្នើមម្នាក់ គ្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម និងសម្ភារផ្ទះបាយ ដើម្បីឆ្លើយតបតម្រូវការទីផ្សារ កាត់បន្ថយការនាំចូល
លោក ឈុន វីរៈ ជាម្ចាស់សហគ្រាសផលិតដើមម៉ៃសាក់ ស្ថិតនៅស្រុកភូមិភាគឦសាន ខេត្តរតនគិរី គ្រោងដាក់គោលដៅ បង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម និងសម្ភារៈផ្ទះបាយ ដើម្បីបំពេញតម្រូវការទីផ្សារ កាត់បន្ថយការនាំចូលពីក្រៅប្រទេស។

ថ្លែងប្រាប់ កម្ពុជាថ្មី លោក ឈុន វីរៈ បានឱ្យដឹងថា មូលហេតុដែលលោកចង់បង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម និងសម្ភារៈផ្ទះបាយនេះឡើងមក ដោយសារតែចង់ប្រែក្លាយសហគ្រាសដែលមានស្រាប់ ឱ្យទៅទៅជារោងចក្រដែលមានស្ដង់ដាត្រឹមត្រូវ ពោលគឺប្ដូរពីការផលិតដោយដៃ មកជាការផលិតដោយម៉ាស៊ីនស្វ័យប្រវត្តិ ដូចនឹងបណ្ដាប្រទេសចំនួននៅលើសកលលោកដែលគេកំពុងផលិតតាមស្ដង់ដារោងចក្រ។

សហគ្រិនរូបនេះ បានបញ្ជាក់ដែរថា «ទាក់ទងនឹងរឿងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមនេះដែរ លោកក៏ត្រូវរងចាំឱ្យដល់ដាច់ឆ្នាំ២០២៥នេះ ដើម្បីសិក្សាមើលទីតាំង និងស្វែងរកដៃគូសហការគ្នា ខណៈរោងចក្រមួយ ចំណាយដើមទុនមិនក្រោមពី ៣លានដុល្លារសហរដ្ឋអាម៉េរិក នោះឡើយ»។
បច្ចុប្បន្ន សហគ្រាសរបស់លោក ឈុន វីរៈ អាចផលិតសម្ភារៈផ្ទះបាយ មានដូចជា៖ តុ ទូ ជ្រញ់ប្រណិតនិងសម្ភារៈការិយាល័យ ដែលភាគច្រើនផលិតផលទាំងនេះ បានមកពីដើមម៉ៃសាក់របស់លោកដែលមានផ្ទៃដីសរុប ១៣១ហិកតា ស្ថិតនៅភូមិភាគឦសាន ខេត្តរតនគិរីស្រាប់។

ទោះបីជាសហគ្រាសរបស់លោក ឈុន វីរៈ អាចផលិតបានសម្ភារប្រើប្រាស់ដែលមានស្ដង់ដាសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានយ៉ាងណាក្ដី ម្ចាស់សហគ្រាសរូបនេះ នៅតែទទូចស្នើសុំចិត្តប្រជាជនខ្មែរ សូមជួយគាំទ្រផលិតផលក្នុងស្រុកឱ្យច្រើន ដើម្បីធ្វើយ៉ាងណាអាចឱ្យសហគ្រាសក្នុងស្រុកកាន់តែរីកចម្រើន និងឈានទៅដល់ការបង្កើតរោងចក្រស្ដង់ដា ដូចបណ្ដាប្រទេសផ្សេងៗនៅលើសកលលោក។
សហគ្រាសរបស់លោក ឈុន វីរៈ ជាសហគ្រាសខ្នាតមធ្យមមួយ ដែលបានបើកដំណើតាំងពីឆ្នាំ ២០២១មកម្ល៉េះ។ បច្ចុប្បន្នសហគ្រាសរបស់កូនខ្មែរមួយនេះ មានទីតាំងស្ថិតនៅស្រុកលំផាត់ ខេត្តរតនគិរី៕



អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


