សន្តិសុខសង្គម
ឃាត់ខ្លួនអ្នកនេសាទ ១១ នាក់ យកទៅអប់រំ និងដកហូតឧបករណ៍នេសាទខុសច្បាប់
ក្រុមអភិរក្សត្រីមេពូជបានចុះល្បាតនៅតាមដងទន្លេមេគងលើឃាត់ខ្លួនអ្នកនេសាទ ១១នាក់លួចលាក់ធ្វើការនេសាទខុសច្បាប់អប់រំ និងបានដកហូតមង ឧបករណ៍ឆក់ក្នុងអន្លុងអភិរក្សដែលជាតំបន់ហាមឃាត់នៅតាមតំបន់រ៉ាមសារ។

លោក ភោគ និមល ប្រធានក្រុមអភិរក្សត្រីមេពូជប្រចាំនៅទីស្នាក់ការគោះឫស្សី ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែងបានបញ្ជាក់នៅព្រឹកថ្ងៃទី ២៣ មិថុនានេះថា មន្រ្តីផ្នែកបរិស្ថាន-ប្រចាំការនៅតំបន់រ៉ាមសារតាមដងទន្លេមេគង្គលើ ចំនួន៣គោលដៅ បានសហការជាមួយប្រជាសហគមន៍នេសាទ ធ្វើការចុះបង្ក្រាបបទល្មើសនេសាទដើម្បីអភិរក្សត្រីមេពូជឱ្យសំបូរបែបឡើងវិញ។
លោកប្រធានក្រុមអភិរក្សបន្តថា៖ ក្នុងសកម្មភាពចុះល្បាតនេះ ក្រុមអភិរក្សត្រីមេពូជបានបង្ក្រាបបទល្មើសចំនួន ៧០ លើកក្នុងខែមិថុនានេះ នឹងបាន ឃាត់អ្នកនេសាទចំនួន ១១ នាក់អប់រំ និងបានផ្សព្វផ្សាយ ច្បាប់ស្ដីពីតំបន់ការពារធនធានជីវចំរុះនៅរដូវបិទនេសាទ ចំនួន០៥លើកបន្ថែមទៀត។

លោកបន្តថា ក្នុងនោះកម្លាំងទាំងពីក្រុមបង្ក្រាបបានករណីល្មើសបានចំនួន២០ករណី ដកហូតបានមងជិត៣០០០ម៉ែត្រនិងឧបករណ៍ ឆក់មួយគ្រឿង ទូកឈើ ចំនួន០១គ្រឿង ម៉ាស៊ីនចំនួន០១គ្រឿង ខ្សែកាបភ្ជាប់ខ្សែភ្លើង ប្រវែង២ម៉ែត្រ ចំនួន១ខ្សែ និងដាយ ប្រវែង៣០ម៉ែត្រ។ ចំណែកជនសង្ស័យរត់គេចខ្លួនបន្សល់វត្ថុតាង តែប៉ុណ្ណោះ។
វត្ថុតាងដកហូតបានទាំងអស់ ត្រូវបានរក្សាទុកនៅស្នាក់ការតំបន់រ៉ាមសារ ស្នាក់ការរងកោះត្រែង ស្នាក់ការរងកំបោរ ដើម្បីធ្វើកំណត់ហេតុនិងបំផ្លាញចោលនៅពេលក្រោយ៕


អត្ថបទ៖ ងិនលីម

-
ព័ត៌មានជាតិ២២ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ