Connect with us

ជីវិតកម្សាន្ដ

អ្នករាយការណ៍ព័ត៌មាន MBN និងជាអតីតបវរកញ្ញាទទួលមរណភាពនៅអាយុ ២៦ ឆ្នាំ

បានផុស

នៅ

កាលពីថ្ងៃទី២៥ ខែមិថុនា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍អំពីការស្លាប់របស់អ្នកយកព័ត៌មាន Lee Yeon Je និងជាអតីតបវរកញ្ញា ទទួល​មរណភាព​នៅ​អាយុ ២៦ ឆ្នាំបន្ទាប់ពីបានទទួលការវះកាត់ដើម្បី​ព្យាបាលជំងឺរ៉ាំរ៉ៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនពេលនាងស្លាប់ Lee Yeon Jae បានប្រាប់​ថា នាងបានឈប់ធ្វើជាអ្នកយក​ព័ត៌មាន MBN ជា​បណ្ដោះអាសន្ន ដោយសារ​ហេតុផល​សុខភាព។ នាង​បាន​ថ្លែង​អំណរគុណ​ចំពោះ​សហការី និង​មិត្តភ័ក្ដិ​ដែល​បាន​គាំទ្រ​នាងកាលកន្លងមក។

នៅលើ Instagram ចុងក្រោយរបស់អ្នកយក​ព័ត៌មាន Lee Yeon Je បានសរសេរថា “វាជា​ជំងឺជាងពីរខែ និងជា​សះស្បើយ​ឡើងវិញ។ សូមអរគុណមិត្តល្អរបស់ខ្ញុំ ខ្ញុំបានបញ្ចប់​ការងារ​ចុងក្រោយរបស់ខ្ញុំ មុនពេលឈប់សម្រាកឈឺ។ ទោះបីជាមានការលំបាក ប៉ុន្តែខ្ញុំតែងតែអរគុណ និង​ស្រលាញ់​មនុស្សជុំវិញខ្ញុំ​ដែលបានគាំទ្រខ្ញុំ” ។

ទោះយ៉ាងណាក៏ដោយ អ្នកគាំទ្រមានការ​សោកស្ដាយ​ចំពោះការស្លាប់​របស់ពិធីការីឆ្នើម​រូបនេះយ៉ាងខ្លាំង​ ព្រោះនាង​គឺ​បុគ្គលិក​ល្អ និង​តែង​បំផុសគំនិតជាច្រើនដល់មហាជន។

សូមជម្រាបឲ្យដឹងថា Lee Yeon Je កើតក្នុងឆ្នាំ ១៩៩៦ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកភាសា និង​អក្សរសាស្ត្រ​បារាំងពីសាកលវិទ្យាល័យកូរ៉េ។ នាងបានឈ្នះការ​ប្រលង​បវរកញ្ញា Daegu ក្នុងឆ្នាំ ២០២០។ ក្រោយមក​នាង​បានកាន់តំណែងជាអ្នកផ្សាយនៅ Yonhap News TV ហើយកាលពីឆ្នាំមុន Lee Yeon Je បាន​ដាក់​ពាក្យ​ទៅ MBN ហើយបាន​ក្លាយ​ជាពិធីករផ្នែកសេដ្ឋកិច្ច និងកិច្ចការបច្ចុប្បន្ន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖koreaboo

ចុចអាន៖ការពិតត្រូវទម្លាយ តារាកូរ៉េ Gong Yoo ជាចៅប្រុសជំនាន់ទី ៧៩ របស់អ្នកប្រាជ្ញស្រុកចិនខុងជឺ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម