ជីវិតកម្សាន្ដ
២ ឈុតរបស់ Mai Davika ក្នុងព្រឹត្តិការណ៍ Bulgari នៅកោះបាលី
តារាសម្ដែងស្រី Mai Davika បង្ហាញខ្លួនជាមួយតារាល្បីៗនៅក្នុងកម្មវិធីបង្ហាញម៉ូដគ្រឿងអលង្ការ Bulgari នៅរមណីយដ្ឋាន Mansion Bali កោះបាលី ប្រទេសឥណ្ឌូណេស៊ី ខណៈនាងទើបតែចូលរួមពិធីសាសនាមួយលើទឹកដីដ៏ពិសិដ្ធ។

តារាស្រីថ្មី Mai Davika បានចូលរួមកម្មវិធីក្នុងនាមជា Friend of the House Bulgari តែមួយគត់មកពីប្រទេសថៃ។ ការបង្ហាញខ្លួនម្ដងនេះ នាងស្ថិតក្នុងរូបរាងសាមញ្ញ រ៉ូបខ្លីពណ៌ស ជាមួយនឹងក្រណាត់គ្របសក់ ប៉ុន្តែលាក់ដោយភាពទាក់ទាញបំផុតជាមួយនឹងគ្រឿងអលង្ការលំដាប់ខ្ពស់ពី Bulgari ដោយពាក់ខ្សែក ក្រវិលត្បូងកណ្ដៀងពណ៌ខៀវ និងត្បូងមរកត ចិញ្ចៀនពេជ្រទាំងអស់មកពី Bulgari អមដោយរ៉ូបពណ៌ខ្មៅដ៏សាមញ្ញ និងមានតម្លៃថ្លៃ តុបតែងដោយគ្រឿងអលង្ការ Bulgari ទាំងអស់ដូចគ្នា។
យ៉ាងណាមិញនេះមិនមែនជាលើកទីមួយសម្រាប់ Mai Davika ចូលរួមកម្មវិធីធំលំដាប់អន្តរជាតិនោះទេ។ ជាធម្មតានាងតែងលេចមុខឲ្យប្រេនធំៗទាំងក្នុងប្រទេសនិងក្រៅ ហើយសម្រស់របស់នាងតែងតែត្រូវបានគេលើកមកជាប្រធានបទជជែកគ្នាព្រោងព្រាត។
លើសពីនេះទៀត តារាថៃរូបនេះក៏ត្រូវប្រជាជនឥណ្ឌូណេស៊ីលើកសរសើរពីឥរិយាបទរបស់នាងដែលចុះចំណោមក្នុងប្រទេសរបស់ពួកគេថែមទៀតផង៕





ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទម្លាយរូបភាពបវរកញ្ញាចក្រវាលថៃដំបូងគេ គ្រងមកុដផ្អើលប្រទេសក្នុងឆ្នាំ ១៩៦៥
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


