កីឡា
ក្រុមចំបាប់យុវជនកម្ពុជាឈ្នះមេដាយ៧គ្រឿងពីជើងឯកយុវជនអាស៊ាននៅថៃ
កីឡាករ និងកីឡាការិនីចំបាប់យុវជនកម្ពុជាដណ្តើមបានមេដាយចំនួន៧គ្រឿងពីការប្រកួតកីឡាចំបាប់ជើងឯកយុវជនអាស៊ាន ឆ្នាំ២០២៣ នៅប្រទេសថៃ ដែលបានបញ្ចប់នៅថ្ងៃទី២៩ ខែមិថុនានេះ។

ការប្រកួតកីឡាចំបាប់យុវជនអាស៊ាន ឆ្នាំ២០២៣ ធ្វើនៅសាកលវិទ្យាល័យកីឡាជាតិថៃ (Thailand National Sports University) ក្នុងខេត្ត Phetchabun ដោយមានកម្រិតយុវជនអាយុក្រោម១៣ឆ្នាំ ក្រោម១៥ឆ្នាំ ក្រោម១៧ឆ្នាំ និងក្រោម២០ឆ្នាំ ដែលមានប្រកួតទាំងចំបាប់នៅលើដីខ្សាច់ និងចំបាប់លើកម្រាល ប៉ុន្តែកម្ពុជាបានបញ្ជូន២កម្រិតប៉ុណ្ណោះគឺអាយុក្រោម១៧ឆ្នាំ និង២០ឆ្នាំ។

ជាលទ្ធផល សម្រាប់កម្រិតអាយុក្រោម២០ឆ្នាំ កម្ពុជាទទួល៤គ្រឿងគឺមាស៣គ្រឿងរកបានដោយកីឡាករ អុល សៅហេង លើវិញ្ញាសាសេរីទម្ងន់ ៧៤គីឡូក្រាម, កីឡាការិនី ស៊ីម គាថា លើវិញ្ញាសាទម្ងន់៥០គីឡូក្រាម និងកីឡាការិនី ជឿន ស្រីឡែន លើវិញ្ញាសា ទម្ងន់៦២គីឡូក្រាម។ ចំពោះមេដាយប្រាក់រកបានដោយកីឡាការិនី សម្បត្តិ វណ្ណៈ លើវិញ្ញាសា ទម្ងន់៥៧គីឡូក្រាម។

ចំពោះកម្រិតក្រោមអាយុ១៧ឆ្នាំ កម្ពុជាទទួលបាន៣គ្រឿងគឺប្រាក់២ ដោយ កីឡាករ ស៊ីម ប្រសើ លើវិញ្ញាសាទម្ងន់ ៤៥គីឡូក្រាម និងកីឡាការិនី នក់ ស៊ីណាត់ លើវិញ្ញាសាទម្ងន់ ៥៣គីឡូក្រាម ហើយមេដាយសំរឹទ្ធ១រកបានដោយកីឡាការិនី ស៊ីម ស៊ីធឺន លើវិញ្ញាសាទម្ងន់ ៥៣គីឡូក្រាម។
លោក កង ដែនពិសិដ្ឋ គ្រូបង្វឹកចំបាប់ជម្រើសជាតិកម្ពុជាដែលបានដឹកនាំទៅប្រកួតបានប្រាប់ពីប្រទេសថៃថា ក្រុមកីឡាចំបាប់កម្ពុជានឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី៣០ ខែមិថុនា ស្អែកនេះ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


