កីឡា
ក្មេងប្រុស-ស្រី កំព្រាឪពុកឯខេត្តពោធិ៍សាត់បានជាប់ជាយុវជនថ្នាលកីឡាគុនចម្រុះសង្ឃឹមបានជួយជីវភាពគ្រួសារ
កុមារ សឿន ឃុនតាវ៉ាន់ និង សឿន សាវីន ដែលជាក្មេងកំព្រាឪពុកនៅស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ រស់នៅជាមួយម្ដាយមានជីវភាពក្រលំបាក ឥលូវបានជាប់ជាកីឡាករ កីឡាការិនីថ្នាលកីឡាគុនចម្រុះសង្ឃឹមអាចជួយក្រុមគ្រួសារឲ្យមានជីវភាពល្អប្រសើរ និងអាចបង្កើតស្នាដៃជូនជាតិផងដែរ។

សឿន សាវីន កុមារមកពីពោធិ៍សាត់
នេះបើតាមការឲ្យដឹងពីកីឡាករ ហេង វុទ្ធី ថាក្មេងប្រុស-ស្រី ពីរដែលលោកបានជួយឲ្យបានជាប់ជម្រើសជាតិថ្នាលផ្នែកកីឡាគុនចម្រុះនេះមានឈ្មោះ សឿន ឃុនតាវ៉ាន់ និង សឿន សាវីន ជាអ្នករស់នៅស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ហ្វឹកហកាត់នៅក្លឹបចំបាប់ព្រះធាតុ។
អ្នកចំបាប់ចាស់វស្សារូបនេះបន្ថែមទៀតថា តាមដែលលោកបានដឹងនោះក្មេងទាំងពីរនាក់ខាងលើគឺជាកូនកំព្រាឪពុក និងកំពុងរស់នៅជាមួយម្ដាយ។ ក្រុមគ្រួសាររបស់គេមានជីវភាពក្រលំបាកជាខ្លាំងដោយម្ដាយដើរលាងចានឲ្យគេដើម្បីបានថវិកាចិញ្ចឹមកូន។ ក្រុមគ្រួសាររបស់គេគឺលំបាកខ្លាំងរហូតរកតែថវិកាជិះឡានមកភ្នំពេញមិនបានផង និងបានការជួយពីគ្រូៗ និងមន្ទីរអប់រំខេត្តប៉ុណ្ណោះ។

ទិដ្ឋភាពមកបង្ហាញមុខ
កីឡាករចំបាប់ជម្រើសជាតិខាងលើបន្ថែមទៀតថា លោកពិតជាមានចិត្តសប្បាយរីករាយជាខ្លាំងដោយអាចជួយស្វះស្វែង និងវែកផ្លូវដល់ក្មេងៗទាំងពីរខាងលើ។ ការមកហ្វឹកហាត់ថ្នាលនេះពួកគេនឹងទទួលបានប្រាក់ឧបត្ថម្ភពីក្រសួង ដូច្នេះសង្ឃឹមថាអាចជួយដល់ជីវភាពគ្រួសារបានប្រសើរមួយកម្រិតចាប់ពីពេលនេះតទៅ។

ក្មេងៗជាប់ថ្នាលគុនចម្រុះ
ជាមួយគ្នានេះដែរលោកបានឲ្យដំបូងន្មានដល់អ្នកទាំងពីរឲ្យខំប្រឹងប្រែងហ្វឹកហាត់ដើម្បីខ្លួនឯង ក្រុមគ្រួសារ ប្រទេសជាតិនៅថ្ងៃខាងមុខ។ លោកជួយបានត្រឹមវែកផ្លូវនោះទេការខំប្រឹងប្រែងហ្វឹកហាត់ និងជម្នះឧបសគ្គគឺមានតែខ្លួនឯងនោះឡើយ។
បញ្ជាក់ដែរថា ថ្មីៗនេះលោក ហេង វុទ្ធី ដែលជាកីឡាករចំបាប់ជម្រើសជាតិបានជួយក្មេងៗចំនួន ២នាក់មកពីក្លឹបព្រះធាតុ ខេត្តពោធិ៍សាត់ និងក្មេងស្រី ១រូបទៀតមកពីក្លឹបចំបាប់ឯវិហារសួគ៍ឲ្យជាប់ជម្រើសជាតិថ្នាលគុនចម្រុះចូលហ្វឹកហាត់ពង្រឹងអភិវឌ្ឍន៍ដើម្បីស្នងពីរៀមច្បងចាស់ៗ។ ការប្រមូលផ្ដុំហ្វឹកហាត់ក្រុមជម្រើសជាតិ និងថ្នាលតាមបណ្ដាសហព័ន្ធកីឡាជាតិនោះបានចាប់ផ្ដើមហើយតាំងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦៕


លោក ហេង វុទ្ធី និងលោក វ៉ាត់ ចំរើន
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


