កីឡា
កីឡាករចំបាប់ជម្រើសជាតិ ចំណូលពីកីឡាក៏មិនចាញ់ការងារខាងក្រៅប៉ុន្មានដែរឲ្យតែខំប្រឹងពិតប្រាកដ
ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ កីឡាករ ហេង វុទ្ធី ថាចំណូលពីវិស័យកីឡានេះក៏មិនចាញ់ការងារខាងក្រៅប៉ុន្មានទេ ពោលឲ្យតែម្នាក់ៗខំប្រឹងប្រែងពិតប្រាកដនោះនឹងទទួលបានផលប្រយោជន៍ជាច្រើនមកដល់ខ្លួនវិញផងដែរ។

កីឡាករ ហេង វុទ្ធី ពេលទទួលប្រាក់រង្វាន់
កីឡាករ ហេង វុទ្ធី បានឲ្យដឹងថា ពីមុនចូលកីឡាចំបាប់នេះរូបគេមានជីវភាពលំបាកសូម្បីម៉ូតូចាស់មួយគ្រឿងក៏គ្មានជិះហ្នឹងគេនោះដែរ។ ប៉ុន្តែក្រោយសម្រេចចិត្ត និងដាក់គោលដៅច្បាស់ជាមួយវិស័យកីឡានេះបានធ្វើឲ្យខ្លួនមានជីវភាពល្អសមរម្យក្នុងសង្គម។
ម្ចាស់មេដាយមាសស៊ីហ្គេម ២០២៣ រូបនេះបន្ថែមទៀតថា អ្នកជំនាន់ក្រោយប្រសិនបើចាប់យកកីឡាហើយសូមខំប្រឹងប្រែងពិកប្រាកដនោះនឹងទទួលបានផ្លែផ្កាដូចជាខ្លួននៅពេលនេះជាដើម។ បច្ចុប្បន្នជីវភាពរបស់ខ្លួនគឺសមរម្យហើយ ពោលមានកេរ្តិ៍ឈ្មោះក្នុងសង្គម មានថវិកាទិញដី មានថវិកាទិញឡាន ទទួលបានក្របខ័ណ្ឌ និងមានប្រាក់ចំណូលជាប្រចាំផងដែរ។ ដូច្នេះអ្នកដែលខំប្រឹងប្រែងពិតប្រាកដប្រាក់ចំណូលមិនចាញ់របរការងារនៅខាងក្រៅមួយចំនួននោះឡើយ។

ហេង វុទ្ធី និងសម្ដេច ក្រឡាហោម
បញ្ជាក់ដែរថា កីឡាករ ហេង វុទ្ធី ជាអ្នកកីឡាផ្នែកចំបាប់ និងជាជម្រើសជាតិផងដែរ។ រូបគេនៅជាមួយកីឡាចំបាប់នេះប្រហែលជាង ១០ឆ្នាំមកហើយ។ កីឡាកររូបនេះហាក់មានជីវភាពធូរធាបន្ទាប់ពីចាប់កីឡាមួយនេះរយៈពេលជាង ១០ឆ្នាំនេះតាមរយៈការទទួលបានសមិទ្ធផលមេដាយជាច្រើនគ្រឿងកន្លងមក។ ថ្មីៗនេះរូបគេទើបបង្កើតក្លឹបចំបាប់បែបស្ដង់ដាមួយនៅឯខេត្តពោធិសាតិ៍ទៀតផង៕
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


