កីឡា
កីឡាករ ហេង វុទ្ធី៖ គេធ្វើបានហេតុអ្វីយើងធ្វើមិនបាន ជាអ្វីដែលខ្ញុំគិត និងតស៊ូរហូតមកដល់ពេលនេះ
កីឡាករ ហេង វុទ្ធី ដោយសារតែគិតថា «គេធ្វើបានហេតុអ្វីយើងធ្វើមិនបាន» នេះហើយទើបជំរុញឲ្យខ្លួនតស៊ូហ្វឹកហាត់ជម្នះរាល់ការលំបាកផ្សេងៗរហូតអាចឈរជើង និងក្លាយជាកីឡាករមានស្នាដៃជូនជាតិរួមទាំងមេដាយមាសស៊ីហ្គេមនាពេលកន្លងមក។

កីឡាករ ហេង វុទ្ធី
កីឡាករ ហេង វុទ្ធី បានឲ្យដឹងថា រូបគេចូលហ្វឹកហាត់ចំបាប់នេះបន្ទាប់ពីវិលត្រឡប់មកពីស្រុកថៃវិញអំឡុងឆ្នាំ២០១៣-២០១៤ រហូតមកដល់សព្វថ្ងៃនេះតែម្ដង។ មុនឈានដល់ការទទួលបានជោគជ័យ និងឈរជើងបានដល់សព្វថ្ងៃគឺរូបគេឆ្លងកាត់ការលំបាកច្រើន។

កីឡាករ ហេង វុទ្ធី
ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ រូបនេះបន្ថែមទៀតថា កីឡាចំបាប់នេះជាកីឡាដែលតម្រូវឲ្យមានការហ្វឹកហាត់ខ្លាំងរហូតមានកីឡាករ ឬរៀមច្បងនៅក្នុងស្រុកភូមិមិនអាចទ្រាំរួច។ លើសពីនេះមានអ្នកប្រាប់ថាកីឡាមួយនេះពិបាកណាស់ដោយត្រូវហ្វឹកហាត់ខ្លាំងនៅក្រុមជម្រើសជាតិ។ ដោយសារតែរូបគេបានគិតថា «គេធ្វើបានហេតុអ្វីខ្លួនធ្វើមិនបាន» ចំណុចនេះហើយបានធ្វើឲ្យរូបគេតស៊ូជម្នះការលំបាកលើការហ្វឹកហាត់នេះបាន។ មួយវិញទៀតការលំបាកប៉ុណ្ណេះមិនស្មើខ្លួនធ្វើជាពលករនៅស្រុកថៃផង ដូច្នេះហើយមានការតាំងចិត្តតស៊ូរហូតក្លាយជាកីឡាករឆ្នើមប្រចាំកីឡាចំបាប់នេះ។

កីឡាករ ហេង វុទ្ធី
បញ្ជាក់ដែរថា កីឡាករ ហេង វុទ្ធី ជាជើងខ្លាំងប្រចាំកីឡាចំបាប់នៅកម្ពុជា និងធ្លាប់ឈ្នះមេដាយសំរឹទ្ធ ស៊ីហ្គេមនៅវៀតណាម ឆ្នាំ២០២២ ឈ្នះមេដាយមាស ស៊ីហ្គេមនៅកម្ពុជា ឆ្នាំ២០២៣ ឈ្នះមេដាយ World Police ជាច្រើនដង និងមេដាយអន្តរជាតិជាច្រើនទៀត។ បច្ចុប្បន្នរូបគេជាកីឡាករជម្រើសជាតិកីឡាចំបាប់ផងដែរ និងកំពុងសម្រុកហ្វឹកហាត់ត្រៀមការប្រកួតឆាប់ៗនេះ៕



កីឡាករ ហេង វុទ្ធី និងសម្ដេច ក្រឡាហោម

ហេង វុទ្ធី ពេលឈ្នះមេដាយមាសស៊ីហ្គេម
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


