ព័ត៌មានអន្ដរជាតិ
លោក បៃដិន ៖ ពូទីន បើកប្រតិបត្តិការសឹកលើ អ៊ុយក្រែន គឺចង់បំបែកលោកខាងលិច
ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បាននិយាយថា សង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន គឺសំដៅបំបែកបំបាក់ប្រទេសលោកខាងលិច ប៉ុន្តែជាសំណាងល្អ ដោយសារតែវាមិនទទួលបានជោគជ័យឡើយ ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន MSNBC កាលពីថ្ងៃព្រហស្បតិ៍, លោក បៃដិន បានលើកឡើងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន មានគោលបំណងច្បាស់លាស់មួយក្នុងសង្គ្រាមលើអ៊ុយក្រែន ហើយនោះគឺការបំបែកលោកខាងលិច ។
លោក បៃដិន បានអះអាងថា ប្រសិនបើលោក ពូទីន ជោគជ័យក្នុងប្រតិបត្តិការសឹកនៅអ៊ុយក្រែនមែននោះ លោកខាងលិចនឹងស្ថិតក្នុង “បញ្ហាពិតប្រាកដ” ។ ប្រធានាធិបតីរូបនេះបន្ថែមទៀតថា បណ្តាប្រទេសលោកខាងលិចអាចរួបរួមគ្នា ដើម្បីបង្អាក់ដល់ការលុកលុយដ៏សំខាន់បំផុតណាមួយរបស់រុស្ស៊ី ចាប់តាំងពីសង្គ្រាមលោកលើកទី២ មក ។

លោក បៃដិន ក៏បាននិយាយដែរថា លោកបានផ្តោតលើការរួមគ្នានៃការកាន់កាប់អង្គការណាតូ ចាប់តាំងពីលោកឡើងកាន់តំណែងមក ជាពិសេសរហូតមកដល់ពេលនេះ លោកបានពង្រីកចំនួនសម្ព័ន្ធមិត្ត និងដៃគូដល់ ៤០ ប្រទេសឯណោះ ហើយទាំងអស់នោះហើយ ជាមូលហេតុដែលប្រទេសលោកខាងលិចបន្តផ្តល់ការគាំទ្រយ៉ាងសំខាន់ដល់អ៊ុយក្រែន ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានផ្ដល់កញ្ចប់ជំនួយ ទាំងសព្វាវុធ និងសម្ភារៈយោធាផ្សេងទៀតទៅឲ្យកងកម្លាំងរដ្ឋាភិបាលទីក្រុងកៀវក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ ចាប់តាំងពីផ្ទុះប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ មក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ដឹងទេ រុស្ស៊ី ដាក់ទ័ពប៉ុន្មាននាក់ប្រឆាំងការបះបោរប្រដាប់អាវុធរបស់ក្រុម ទាហានស៊ីឈ្នួល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


