ព័ត៌មានអន្ដរជាតិ
ដឹងទេ រុស្ស៊ី ដាក់ទ័ពប៉ុន្មាននាក់ប្រឆាំងការបះបោរប្រដាប់អាវុធរបស់ក្រុមទាហានស៊ីឈ្នួល
បន្ទាប់ពីទប់ស្កាត់ទាន់ពេលវេលានូវការបះបោរប្រដាប់អាវុធពីសំណាក់ក្រុមទាហានស៊ីឈ្នួល Wagner Group កាលពីសប្ដាហ៍មុនមក លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ក៏បានចេញមុខបញ្ជាក់ពីការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធរុស្ស៊ីក្នុងការបំពេញភារកិច្ចមួយនេះផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ពូទីន បានចេញបញ្ជាឲ្យប្រមូលកងទ័ពប្រហែល ១ ម៉ឺននាក់ដើម្បីចល័តចេញមកប្រឆាំងនឹងការបះបោរប្រដាប់អាវុធដឹកនាំដោយលោក Yevgeny Prigozhin ដែលចូលកៀកទីក្រុងមូស្គូកាលពីសប្តាហ៍មុន ។
ក្រោយពីទប់ស្កាត់ភាពចលាចលនេះហើយ លោក ពូទីន ក៏បានសរសើរ និងអរគុណដល់កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ីចំពោះការបំពេញភារកិច្ចដោះស្រាយការបះបោរប្រដាប់អាវុធទាន់ពេលវេលា និងយ៉ាងមានប្រសិទ្ធភាពផងដែរ ។

លោក ពូទីន បាននិយាយទៅកាន់កងកម្លាំងប្រដាប់អាវុធលើទីលាន Cathedral Square នៅវិមានក្រឹមឡាំងថា កងទ័ពរុស្ស៊ីបានការពារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ សន្តិសុខ និងសេរីភាពប្រជាពលរដ្ឋរបស់ប្រទេស ជាពិសេសបានជួយសង្គ្រោះមាតុភូមិពីភាពចលាចល និងបញ្ឈប់សង្គ្រាមស៊ីវិលប្រកបដោយជោគជ័យ ។
គួរបញ្ជាក់ថា បច្ចុប្បន្នមេក្រុមទាហានស៊ីឈ្នួល Wagner Group លោក Yevgeny Prigozhin កំពុងស្ថិតនៅក្នុងប្រទេសបេឡារុស បន្ទាប់ពីសម្រេចដកទ័ពចេញពីរុស្ស៊ី ក្រោយមានកិច្ចសម្របសម្រួលពីលោក Alexander Lukashenko ដែលបានចរចារកដំណោះស្រាយជាមួយលោក ពូទីន រួចមក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ តើការបះបោរប្រដាប់អាវុធនៅ រុស្ស៊ី ជាសេណារីយ៉ូរៀបចំឡើងដោយលោក ពូទីន ឬយ៉ាងណា?
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


