Connect with us

ព័ត៌មានអន្ដរជាតិ

រថយន្តក្រុងដឹកអ្នកដំណើរឥណ្ឌា ក្រឡាប់ឆេះ ស្លាប់មនុស្ស ២៥នាក់

បានផុស

នៅ

មនុស្សចំនួន២៥នាក់បានស្លាប់ និង៨នាក់ផ្សេងទៀតរងរបួសនៅភាគខាងលិចប្រទេសឥណ្ឌា ពេលដែលរថយន្តក្រុងមួយគ្រឿង ជួបគ្រោះថ្នាក់ចរាចរណ៍ហើយក៏ឆេះ លើផ្លូវល្បឿនលឿន កាលពីព្រឹកថ្ងៃសៅរ៍ថ្ងៃទី១ខែកក្កដា។

មន្ត្រីប៉ូលិសជាន់ខ្ពស់ឈ្មោះ Baburao Mahamuni បានប្រាប់ AFP ថា រថយន្តក្រុងនេះ កំពុងធ្វើដំណើរទៅកាន់ទីក្រុង Pune នៅពេលវាបុកបង្គោលភ្លើង ហើយក្រឡាប់ឆេះ។ មានមនុស្សប្រហែល៣០ទៅ៣៥នាក់នៅក្នុងរថយន្ត។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទរបស់រដ្ឋ Maharashtra លោក Girish Mahajan បានប្រាប់អ្នកយកព័ត៌មានថា អ្នកបើកបរត្រូវចាប់ខ្លួន ដើម្បីសាកសួរ។ តៃកុងនិយាយ​ថា ​កង់​រថយន្តបាន​ផ្ទុះ បន្ទាប់​មក​វា​ទៅ​បុក​បង្គោល​ភ្លើង ប៉ុន្តែមានការសង្ស័យថា គាត់ប្រហែល​ងងុយដេកទើបបង្កឲ្យមានគ្រោះថ្នាក់។

គ្រោះថ្នាក់ចរាចរណ៍ គឺជារឿងធម្មតានៅឥណ្ឌា ព្រោះប្រទេសនេះ មិនសូវមានផ្លូវល្អឡើយនៅតាមទីជនបទ។

ប្រទេសនេះរួមចំណែក១១%នៃចំនួនអ្នកស្លាប់លើដងផ្លូវសរុបទូទាំងពិភពលោក។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយក្នុងឆ្នាំ២០២១។

របាយការណ៍ខាងលើបានប៉ាន់ប្រមាណថា មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន១៥ម៉ឺននាក់នៅក្នុងប្រទេសឥណ្ឌាជារៀងរាល់ឆ្នាំ ឬម្នាក់រៀងរាល់៤នាទីម្តង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ឥណ្ឌា ជួបហេតុការណ៍រន្ធត់មួយទៀត ក្រោយសោកនាដកម្ម រថភ្លើងបុកគ្នា (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ថ្ងៃទី២៧ ក្រោមកិច្ចសហការរវាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម,  ឯកឧត្តម មាន ចាន់យ៉ាដា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកជាង ៥ពាន់គ្រួសារ និងជាង ៣ម៉ឺននាក់នៅខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

ថៃកាន់តែអមនុស្សធម៌ឡើងៗ និងបន្តបាញ់ប្រហារចូលមូលដ្ឋានជនស៉ីវិលកម្ពុជា ទម្លាក់គ្រាប់បែកឆេះផ្ទះពលរដ្ឋនៅក្រុងសំរោង និងស្រុកបន្ទាយអំពិល

ព័ត៌មានជាតិ៩ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានជាតិ១០ ម៉ោង មុន

សិស្សតាមព្រំដែនកម្ពុជា-ថៃ ស្នើក្រសួងអប់រំពន្យារពេលដំណើរការប្រឡងបាក់ឌុប

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រជាពលរដ្ឋខ្មែរប្រមាណ ៥០០ នាក់ នៅប្រទេសជប៉ុន ប្រមូលផ្ដុំតវ៉ា និងថ្កោលទោស ប្រឆាំងការឈ្លានពានរបស់ចោរសៀមលើអធិបតេយ្យភាពកម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ចិន​ ច្រានចោល​ព័ត៌មានក្លែងក្លាយ​​របស់​ថៃ ដែល​ថា​ខ្លួន​​​ផ្តល់​អាវុធ​ថ្មី​ដល់​កម្ពុជា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេដឹក​នាំ​ហ្វីលីពីន ប្រកាសចូល​ខ្លួន​​ជួយ​ស្ដារ​សន្តិភាព​ឡើង​វិញ​នៅ​ក្នុង​ជម្លោះ​រវាង​កម្ពុជា-ថៃ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ប្រមុខ​ UN ជំរុញ​ឲ្យ​កម្ពុជា-ថៃឈាន​ដល់​បទ​ឈប់​បាញ់​ជា​បន្ទាន់

កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
សេចក្ដីជូនដំណឹង១៨ ម៉ោង មុន

Jasmine កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញវីដេអូពីរភាសា អង់គ្លេសនិងចិន ដើម្បីសម្តែងការអបអរដែលកម្ពុជា-ថៃ យល់ព្រមបទឈប់បាញ់ ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម