ព័ត៌មានអន្ដរជាតិ
ចិន ព្រមានប្រជាជន ឲ្យត្រៀមខ្លួនទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ ដ៏ច្រើននាពេលខាងមុខ
អាជ្ញាធរចិន បានព្រមានអំពីអាកាសធាតុកាចសាហាវ និងគ្រោះមហន្តរាយធម្មជាតិជាច្រើន នៅខែនេះ ខណៈភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់មួយចំនួននៃប្រទេសនេះ បានបង្ខំឲ្យជម្លៀសមនុស្សរាប់ម៉ឺននាក់។
យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ, នៅថ្ងៃអង្គារទី៤ខែកក្កដា មានការប្រកាសអាសន្នអំពីគ្រោះមហន្តរាយ ដែលបង្កឡើងដោយភ្លៀងធ្លាក់នៅក្នុងតំបន់ដ៏ធំ នៃភាគនិរតីនិងកណ្តាល ប្រទេស។
អាជ្ញាធរឧតុនិយម ក៏បានព្រមានដែរថា ប្រទេសនេះនឹងប្រឈមមុខជាមួយគ្រោះមហន្តរាយធម្មជាតិជាច្រើន នៅក្នុងខែកក្កដា រួមមានដូចជាទឹកជំនន់ ព្រឹត្តិការណ៍អាកាសធាតុកាចសាហាវ ព្យុះទីហ្វុង និងសីតុណ្ហភាពឡើងខ្ពស់ជាដើម។
ទន្ទឹមនោះ កាសែត Chongqing Daily បានចុះផ្សាយកាលពីថ្ងៃចន្ទទី៣ខែកក្កដាថា ផ្ទះនិងផ្លូវរាប់សិបខ្នង នៅខេត្ត Shaanxi ភាគពាយ័ព្យប្រទេសចិន ត្រូវរងការខូចខាតក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងលើកដំបូងមិនធ្លាប់មានក្នុងរយៈពេល៥០ឆ្នាំ។
ដោយឡែក កាលពីថ្ងៃអាទិត្យ ភ្លៀងធ្លាក់នៅតំបន់ Inner Mongolia ក៏បានបង្កជាទឹកជំនន់ ហើយថែមទាំងសម្លាប់មនុស្សម្នាក់ និងបាត់ខ្លួន ២ នាក់ផងដែរ ខណៈមន្ត្រីខេត្តហូណានបានលើកឡើងថា កាលពីសប្តាហ៍មុន មនុស្សជាង ១ ម៉ឺននាក់ ត្រូវបានជម្លៀស បន្ទាប់ពីទឹកជំនន់បានបំផ្លាញផ្ទះជាង ២ ពាន់ខ្នង ។
លើសពីនេះ ក្រុមអ្នកជួយសង្គ្រោះនៅតំបន់ផ្សេងៗនៃភាគខាងត្បូងប្រទេសចិន រួមទាំងខេត្ត ហ្គីចូវ ផងដែរ បាននិងកំពុងជម្លៀសមនុស្សនិងសត្វពាហនៈទៅកាន់ទីទួលសុវត្ថិភាព ពីទឹកជំនន់ និងការរអិលបាក់ដី។
គួរបញ្ជាក់ថា ចិនគឺជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំបំផុតរបស់ពិភពលោក ដែលជាហេតុជំរុញឲ្យមានបម្រែបម្រួលអាកាសធាតុ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អាកាសធាតុ សម្លាប់ប្រជាជនអឺរ៉ុប ១៤២,០០០នាក់ ក្នុងរយៈពេល៤០ឆ្នាំចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


