ព័ត៌មានអន្ដរជាតិ
ភូមិត្រជាក់បំផុតលើលោក ស្រាប់តែឡើងកម្តៅខ្លាំងមិនធ្លាប់មានក្នុងកំណត់ត្រា
ភូមិ Oymyakon នៅចុងបូព៌ាប្រទេសរុស្ស៊ី ដែលគេស្គាល់ថា ជាកន្លែងមនុស្សតាំងទីលំនៅអចិន្ត្រៃយ៍ត្រជាក់បំផុតលើលោក ស្រាប់តែជួបសីតុណ្ហភាពឡើងខ្ពស់មិនធ្លាប់មានក្នុងកំណត់ត្រា ដោយសាររលកកម្ដៅបណ្ដាលមកពីភ្លើងឆេះព្រៃ ។

កាលពីថ្ងៃអង្គារ ទី០៤ ខែកក្កដា សីតុណ្ហភាពក្នុងភូមិ Oymyakon ឡើងដល់ ៣២ អង្សាសេ ពោលគឺខ្ពស់ជាងកំណត់ត្រាចាស់ ១.៥ អង្សាសេ ដែលកត់ត្រាក្នុងឆ្នាំ ១៩៤៩ ។
យោងតាមការបង្ហោះនៅលើបណ្ដាញ Telegram របស់លោក Aisen Nikolaev ប្រមុខនៃសាធារណរដ្ឋ Sakha បានឲ្យដឹងថា ភូមិ Oymyakon គឺជាកន្លែងរងផលប៉ះពាល់ខ្លាំងបំផុតពីភ្លើងឆេះព្រៃដែលកើតឡើងកាលពីសប្ដាហ៍មុន ។

ទន្ទឹមនោះ ការបម្រែបម្រួលអាកាសធាតុក៏បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់តំបន់ Yakutia របស់សាធារណរដ្ឋមួយនេះផងដែរ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់វាត្រូវបានសាងសង់នៅលើដីកកជានិច្ច ។ ដូច្នេះអ្នកជំនាញព្រមានថា ការរលាយទឹកកកអាចនាំឲ្យមានផលប៉ះពាល់ដល់សង្គម និងសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងតំបន់ ។
គួរជម្រាបថា ភូមិ Oymyakon គឺជាកន្លែងត្រជាក់បំផុតនៅអឌ្ឍគោលខាងជើង ដោយបានកត់ត្រាសីតុណ្ហភាពទាបបំផុតគឺ -៦៧.៧ អង្សាសេ ក្នុងឆ្នាំ ១៩៣៣ ប៉ុន្តែបើទោះបីជា សីតុណ្ហភាពទាបយ៉ាងណាក៏ដោយ ក៏ភូមិមួយនេះមានប្រជាជនរស់នៅជាអចិន្ត្រៃយ៍ប្រហែល ៥០០ នាក់ផងដែរ ៕

ប្រែសម្រួល៖ វារី
ចុចអាន៖ អង់គ្លេស ថា ចិននិងរុស្ស៊ី ព្យាយាមខួងឋានព្រះចន្ទ យកសារធាតុសំខាន់ មកផលិតអាវុធប្រល័យលោក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


