ព័ត៌មានអន្ដរជាតិ
ដូណាល់ ត្រាំ អះអាងថា ចូ បៃដិន និងកូនប្រុស ប្រើកូកាអ៊ីន
អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានវាយប្រហារប្រធានាធិបតីបច្ចុប្បន្នលោក ចូ បៃដិន និងកូនប្រុស ជុំវិញការរកឃើញកូកាអ៊ីននៅសេតវិមាន ដោយចោទប្រកាន់ថា សារធាតុនោះ អាចជាកម្មសិទ្ធិរបស់ពួកគេ។

កាលពីថ្ងៃអាទិត្យ ទីភ្នាក់ងារសម្ងាត់បានរកឃើញកាបូបតូចមួយ មានផ្ទុកម្សៅពណ៌ស នៅអគារ West Wing ដែលជាហេតុជំរុញឲ្យមានការជម្លៀសមនុស្សចេញពីសេតវិមាន។ ក្រោយមក មន្ត្រីទីភ្នាក់ងារសម្ងាត់បានបញ្ជាក់ប្រាប់ CNN ថា ម្សៅនោះ គឺជាកូកាអ៊ីន។
អត្ថាធិប្បាយលើបញ្ហានេះ អ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre បាននិយាយថា រដ្ឋបាលលោក បៃដិន មានទំនុកចិត្តលើការស៊ើបអង្កេតនេះ នឹងឈានដល់ចំណុចសំខាន់ និងរកឃើញដើមចមនៃឧប្បត្តិហេតុនេះ ។

ទោះបីជាយ៉ាងណាក៏ដោយ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងគំនិតផ្សេងអំពីឧប្បត្តិហេតុនេះ។
លោក ត្រាំ បានបង្ហោះសារលើបណ្តាញ “សច្ចធម៌សង្គម” របស់គាត់ កាលពីថ្ងៃព្រហស្បតិ៍ទី៦ខែកក្កដាថា “តើនរណាជឿថា កូកាអ៊ីនដែលរកឃើញនៅ West Wing ក្នុងសេតវិមាន នៅជិតការិយាល័យ Oval គឺសម្រាប់អ្នកប្រើប្រាស់ក្រៅពី ហាន់ធើ និង ចូ បៃដិន នោះ!”។
គាត់ក៏បានព្យាករដែរថា “សារព័ត៌មានក្លែងក្លាយ នឹងចាប់ផ្តើមនិយាយពី សារធាតុដែលរកឃើញនេះគឺ តិចតួចណាស់ហើយនឹងចុះផ្សាយថា វាមិនមែនជាកូកាអ៊ីនទេ ហើយបង្វែរវាជាថ្នាំអាស្ពីរីនទៅវិញ បន្ទាប់មករឿងរ៉ាវនេះនឹងរលាយបាត់”។
គួរបញ្ជាក់ជាថ្មី លោក ត្រាំ បានប្រកាសឈរឈ្មោះបោះឆ្នោតជាថ្មីកាលពីឆ្នាំមុន ដើម្បីតទល់ជាមួយលោក បៃដិន ហើយតាមការស្ទង់មតិចុងក្រោយបង្អស់ អ្នកសាធារណរដ្ឋរូបនេះ កំពុងមានប្រជាប្រិយភាពខ្លាំងជាងគេ ឈានទៅរកការឈ្នះឆ្នោតប្រធានាធិបតី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រកឃើញសារធាតុញៀនមួយប្រភេទនៅក្នុងបរិវេណ សេតវិមាន ខណៈការ ស៊ើបអង្កេតកំពុងធ្វើឡើង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


