ព័ត៌មានអន្ដរជាតិ
ទឹកជំនន់ និងបាក់ដីនៅប៉ាគីស្ថាន សម្លាប់មនុស្ស ៥០នាក់

មនុស្សយ៉ាងតិច៥០នាក់ រួមទាំងកុមារ៨នាក់ផងដែរ ត្រូវបាត់បង់ជីវិតក្នុងគ្រោះទឹកជំនន់និងការរអិលបាក់ដី បង្កឡើងដោយភ្លៀងមូសុង ដែលវាយប្រហារប្រទេសប៉ាគីស្ថាន ចាប់តាំងពីខែមុនមក។
ជារៀងរាល់ឆ្នាំ នៅចន្លោះខែមិថុនាដល់ខែកញ្ញា ខ្យល់មូសុងរដូវក្តៅ តែងតែនាំទឹកភ្លៀងក្នុងកម្រិតប្រមាណ៧០%ទៅ៨០% មកកាន់ប្រទេសអាស៊ីខាងត្បូងមួយនេះ។
ទឹកភ្លៀងមានសារៈសំខាន់ណាស់ សម្រាប់ជីវភាពរស់នៅរបស់កសិករ និងសន្តិសុខស្បៀងនៅក្នុងតំបន់ ដែលមានប្រជាជនប្រហែល២ពាន់លាននាក់មួយនេះ ប៉ុន្តែវាក៏នាំមកនូវគ្រោះមហន្តរាយដូចជា ការរអិលបាក់ដីនិងទឹកជំនន់ផងដែរ។
មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយជាតិបានប្រាប់ AFP ថា ការស្លាប់មនុស្សចំនួន៥០នាក់ និងរបួស៨៧នាក់ ត្រូវបានរាយការណ៍ក្នុងឧប្បត្តិហេតុទាក់ទងនឹងភ្លៀងធ្លាក់ផ្សេងៗគ្នា ទូទាំងប្រទេសប៉ាគីស្ថាន ចាប់តាំងពីការចាប់ផ្តើមនៃរដូវខ្យល់មូសុងនៅថ្ងៃទី២៥ខែមិថុនាមក។
យោងតាមទិន្នន័យផ្លូវការ, ភាគច្រើននៃអ្នកស្លាប់គឺស្ថិតនៅក្នុងខេត្ត Punjab ភាគខាងកើត ហើយមួយចំនួនធំ គឺដោយសារតែការឆក់ខ្សែភ្លើង និងបាក់អគារ។
មន្ត្រីនៅទីក្រុង Lahore ដែលជាទីក្រុងធំលំដាប់ទីពីររបស់ប្រទេសប៉ាគីស្ថាន បាននិយាយថា នៅទីនោះ ទឹកភ្លៀងបានធ្លាក់ក្នុងកម្រិតបំបែកកំណត់ត្រាកាលពីថ្ងៃពុធ ដោយប្រែក្លាយផ្លូវនានាទៅជាទន្លេ និងធ្វើឲ្យតំបន់ស្ទើរតែ៣៥% គ្មានអគ្គិសនីនិងទឹកប្រើប្រាស់ ក្នុងសប្តាហ៍នេះ។
ស្របពេលជាមួយគ្នានោះ នាយកដ្ឋានឧតុនិយម ព្យាករថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅទូទាំងប្រទេស នារយៈពេលប៉ុន្មានថ្ងៃខាងមុខ ហើយព្រមានអំពីគ្រោះទឹកជំនន់ នៅក្នុងតំបន់អាងស្តុកទឹកនៃទន្លេសំខាន់ៗរបស់រដ្ឋ Punjab៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ហេតុអ្វីបានជាប្រទេស ប៉ាគីស្ថាន ជួបគ្រោះទឹកជំនន់ ធ្ងន់ធ្ងរបែបនេះ?
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


