ព័ត៌មានអន្ដរជាតិ
លោក Biden ប្រាប់ដំណោះស្រាយបញ្ចប់សង្គ្រាមទៅលោក Zelensky ហើយប្រើពេលតែ ៥ នាទីប៉ុណ្ណោះ
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានលើកឡើងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រាប់លោកហើយថា អាមេរិកអាចបញ្ចប់ជម្លោះនៅអ៊ុយក្រែនក្នុងរយៈពេលតែ ៥ នាទីប៉ុណ្ណោះ ហើយដំណោះស្រាយនោះគឺឲ្យអ៊ុយក្រែនបោះបង់ទឹកដីទៅរុស្ស៊ី ប៉ុន្តែរដ្ឋាភិបាលទីក្រុងមិនយល់ព្រមឡើយ ។

លោក Zelensky បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ABC News ថា “ប្រសិនបើយើងធ្វើតាមរបៀបបញ្ចប់សង្រ្គាមដោយការចំណាយប្រាក់របស់អ៊ុយក្រែន ឬឲ្យយើងបោះបង់ទឹកដីរបស់យើងចោលនោះ, លោក Biden អាចនឹងបញ្ចប់វាតែក្នុងរយៈពេល ៥ នាទីប៉ុណ្ណោះ ប៉ុន្តែខ្ញុំនឹងមិនយល់ស្របតាមគាត់ឡើយ” ។
ទន្ទឹមនោះ លោក Zelensky ក៏បានអត្ថាធិប្បាយលើការកត់សម្គាល់របស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ផងដែរអំពីការប្តេជ្ញារបស់លោកថានឹងបញ្ឈប់ការប្រយុទ្ធនៅអ៊ុយក្រែនត្រឹមតែក្នុងរយៈពេល ២៤ ម៉ោង ។

លោកប្រធានាធិបតីអ៊ុយក្រែនបានរំលឹកឡើងវិញថា លោក Trump មានឱកាសនោះរួចទៅហើយ អំឡុងពេលដែលលោកកំពុងកាន់តំណែង ។ ពេលនោះអ៊ុយក្រែនស្ថិតក្នុងសង្គ្រាមរួចទៅហើយ ដោយគ្រាន់តែមិនមែនជាសង្គ្រាមទ្រង់ទ្រាយធំ ប៉ុន្តែអតីតប្រធានាធិបតីអាមេរិករូបនេះបានជ្រើសរើសយកអាទិភាពមួយចំនួនផ្សេងទៀតដោយមើលរំលងអ៊ុយក្រែនទៅវិញ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានអូសបន្លាយពេលដល់ជាង ៥០០ ថ្ងៃមកហើយ បន្ទាប់ពីលោក Vladimir Putin បញ្ជាឲ្យបើកប្រតិបត្តិការវាយលុកទៅលើកងកម្លាំងទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


