ព័ត៌មានជាតិ
សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង នឹងរៀបចំកម្មវិធីរត់ក្រោមប្រធានបទ «តោះយើងនាំគ្នាទៅបោះឆ្នោត»
សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង នឹងរៀបចំកម្មវិធីរត់ក្រោមប្រធានបទ «តោះយើងនាំគ្នាទៅបោះឆ្នោត» ដើម្បីជាសារមួយរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ។

សេចក្ដីជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានឲ្យដឹងថា កម្មវិធីរត់ក្រោមប្រធានបទ «តោះយើងនាំគ្នាទៅបោះឆ្នោត» នេះ នឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បត្តិ៍ ទី ២០ ខែកក្កដា ឆ្នាំ ២០២៣ វេលាម៉ោង ៦ និង០០ នាទីព្រឹក នៅបរិវេណសួនច្បារ សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (ស្ថិតនៅក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង)។

សេចក្ដីជូនដំណឹង បានឲ្យដឹងបន្តថា ការទទួលពាក្យចុះឈ្មោះចូលរួមកម្មវិធីនេះ គឺចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៣ នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ស្ថិតក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។

លោក ខៀវ ភារិទ្ធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានបញ្ជាក់បន្ថែមថា ការរៀបចំកម្មវិធីរត់ម៉ារ៉ាតង់នេះ ក្នុងគោលបំណងផ្តល់ជាសារមួយដើម្បីរំលឹកជូនប្រជាពលរដ្ឋទាំងអស់ ឲ្យអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ខាងមុខនេះ។

ដោយសារតែកម្មវិធីនេះ កំពុងស្ថិតនៅក្នុងដំណាក់កាលចុះឈ្មោះ អ្នកចូលរួមរត់ប្រណាំងដោយស្មគ្រ័ចិត្តនៅឡើយ។ ដូច្នេះ ក្រុមការងាររៀបចំកម្មវិធីនេះ មិនទាន់អាចបញ្ជាក់ពីចំនួនអ្នកចូលរួមបាននៅឡើយទេ។ តែយ៉ាងណាក៏ដោយ ក្រុមការងាររៀបចំសង្ឃឹមថា នឹងមានមន្ត្រីរាជការ យុវជន យុវនារី អាជីវករ និងប្រជាពលរដ្ឋ នឹងចូលរួមច្រើនក្នុងកម្មវិធីនេះ៕
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


