ព័ត៌មានជាតិ
ឆ្នាំ ២០២៣ សណ្ឋាគារលំដាប់ពិភពលោកចំនួនពីរគ្រោងបើកដំណើរការនៅខេត្តព្រះសីហនុ
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានឲ្យដឹងថា សណ្ឋាគារលំដាប់ពិភពលោកចំនួនពីរ គ្រោងបើកដំណើរការនៅខេត្តព្រះសីហនុនៅឆមាសទី ៤ ឆ្នាំ ២០២៣។
កាលពីពេលថ្មីៗនេះ លោក ឡុង ឌីម៉ង់ បានជួបថ្នាក់ដឹកនាំសណ្ឋាគារដ៏ធំកម្រិតពិភពលោកចំនួនពីរ ដើម្បីផ្ដល់ព័ត៌មានរួមទាំងទស្សនៈវិស័យ លើវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច ក៏ដូចជាផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាខេត្តពិសេសគំរូពហុបំណង។

ក្នុងជំនួប លោក ឡុង ឌីម៉ង់ បានជួបពិភាក្សានាយកចាត់ការទូទៅសណ្ឋាគារ Sofitel Phnom Penh Phokeetra និងអនាគតនាយកចាត់ការទូទៅសណ្ឋាគារ Novotel ដែលនឹងមានវត្តមាននៅខេត្តព្រះសីហនុក្នុងត្រីមាសទី ៤ ឆ្នាំនេះ។
លោកអភិបាលរងខេត្តលើកឡើងពីគោលបំណងចង់ឲ្យមានបណ្ដាញសណ្ឋាគារលំដាប់ពិភពលោកបែបនេះ មកវិនិយោគនៅខេត្តព្រះសីហនុឱ្យបានច្រើន។ លោកបញ្ជាក់ថា ពេលនេះជាពេលវេលាដល់សមស្របបំផុត ដោយសារកត្តាសន្តិភាព ស្ថេរភាពនយោបាយ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច របស់កម្ពុជា។
បើតាមលោកអភិបាលរងខេត្ត រដ្ឋបាលខេត្តព្រះសីហនុត្រៀមខ្លួនជានិច្ចក្នុងកិច្ចសហការ គាំពារដល់វិនិយោគិនទាំងក្នុងនិងក្រៅប្រទេសទាំងអស់។
ខេត្តព្រះសីហនុ ជាខេត្តដែលមានឆ្នេរសមុទ្រស្រស់ស្អាត សម្បូរដោយធនធានធម្មជាតិ កោះ និងត្រូវបានប្រសិទ្ធនាមថា “តារារៈនាទិសនារតី”។ វិស័យទេសចរណ៍ បានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខេត្តទាំងមូល។
បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បច្ចុប្បន្ននៅខេត្តព្រះសីហនុមានសណ្ឋាគារចំនួន ៨០ កន្លែង កំពុងដំណើរការអាជីវកម្ម៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


