Connect with us

សន្តិសុខសង្គម

ក្រុម​អ្នក​រក​ស៊ី​ដឹក​ចេក​ផ្ទុះ​ការ​តវ៉ា​ជាមួយ​មន្ត្រី​គយ​ព្រំដែន​ព្រែក​ចាក​ ករណី​បង្គាប់​ឱ្យ​បង់​លុយ​មួយ​ជើង​៥០​ម៉ឺន​រៀល​ក្នុង​មួយ​តោន

បានផុស

នៅ

កំពត ៖ នា​ព្រឹក​ថ្ងៃទី១៣ ខែកក្កដា ​ឆ្នាំ២០២៣ ​ក្រុម​អ្នករកស៊ី​ដឹក​ចេក​ចេញពី​ប្រទេសវៀតណាម​ឆ្លង​កាត់ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក​ ដែល​ស្ថិតនៅ​ក្នុងភូមិ​ថ្កូវ ឃុំ​ឫស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច​ខេត្តកំពត បាន​ផ្ទុះ​ការ​តវ៉ា​ជាមួយ​មន្ត្រី​គយ​ប្រចាំ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក​ ករណី​បង្គាប់​ឱ្យ​បង់លុយ​មួយ​ជើង​ចំនួន៥០ម៉ឺនរៀល ក្នុង​មួយ​តោន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋ​ជា​អ្នករក​ស៊ី​ដឹក​ចេក​ចេញពី​ប្រទេស​វៀតណាម​ទាំងអស់​បាន​លើកគ្នា​មក​​តវ៉ា​នៅមុខ​ទីស្នាក់ការ​គយ​ ដើម្បី​សុំ​បង់លុយ​ឱ្យ​គយ​ដូច​មុន​ដដែល​ ពោល​គឺ​បង់​ចំនួន​ត្រឹម​១៥ម៉ឺនរៀល​ក្នុង​មួយ​ជើង​ដូច​កាល​ពី​មុន​វិញ។

ពលរដ្ឋ​រក​ស៊ី​ដឹក​ចេក​ពី​ប្រទេស​វៀតណាម​ជា​ច្រើន​ឆ្នាំ​ម្នាក់​ទៀត​បាន​ប្រាប់​ឲ្យ​ដឹង​ថា កាល​ពី​មុន​ៗ​ដឹក​ចេក​ពី​វៀតណាម ជួន​កាល​ដឹក​តិច ជួនកាល​ដឹក​ច្រើន​ ហើយ​គ​យ​ក៏​យក​លុយ​តាមមើល​ឃើញ​ជាក់ស្ដែង​មិន​លើស​ពី​១៥​ម៉ឺន​រៀល​នោះ​ឡើយ​។

​ប្រជាពលរដ្ឋ​អ្នក​រក​ស៊ី​ម្នាក់​ទៀត​បាន​ប្រាប់​ដែរ​ថា នៅ​ដើមខែ​កក្កដា ឆ្នាំ​២០២៣ នេះ​ស្រាប់តែ​មន្ត្រី​គយ​បាន​ជូនដំណឹង​ដល់​អ្នក​រកស៊ី​ដឹកទំនិញ​ចេញពី​ប្រទេស​វៀតណាម​ទាំងអស់​ ដែល​មាន​រថយន្ត និង​រ៉ឺម៉ក​​ ត្រូវ​បង់លុយ​គិត​ជា​តោន​ទៅវិញ​ ក្នុង​ចេក​មួយ​តោន គយ​បង្គាប់​ឱ្យ​បង់លុយ ៥០​ម៉ឺន​រៀល បើ​ច្រើន​តោន​គិត​តាម​ចំនួន​លុយ​នោះ​ទៅ​។ អ្នក​ដឹក​ចេក​រូប​នោះ​និយាយ​បន្ត​ថា សុំ​អង្វរ​គយ​ឱ្យ​យក​ដូច​ពីមុន​ត្រឹមតែ​ដឹក​កន្លះ​ឡាន​១៥​ម៉ឺន​រៀល​បានហើយ ទើបប្រជាពលរដ្ឋ​អាច​រក​ស៊ី​​មុខរបរ​នេះ​បាន​។

អ្នករក​ស៊ី​ដឹក​ជញ្ជូន​ផ្លែ​ចេក​ចេញពី​ប្រទេស​វៀតណាម បាន​និយាយ​បន្ត​ទៀត​ថា ​ដោយសារ​តែ​គយ​មិន​ព្រម​ចុះ​តម្លៃ​បង់លុយ​ ទើប​ក្រុម​អ្នក​រកស៊ី​ដឹក​ចេក​ចេញពី​ប្រទេស​វៀតណាម​ទាំងអស់​គ្នា​ បាន​មក​ធ្វើ​ការ​តវ៉ា​ប្រមាណ​ជាង​១០០នាក់​ និង​នាំ​យក​រថយន្ត​ទាំងអស់​មក​ជា​មួយ​ទៅ​ឈប់​នៅមុខ​ទីស្នាក់ការ​រដ្ឋាករ​គយ​តែ​ត្រូវ​លោក ជ្រុន សុខឃីន អនុប្រធាន​ការិយាល័យ​គ​យ​និង​រដ្ឋាករ​ព្រែក​ចាក់​រារាំង។

លុះ​ក្រោយមក​ ស្រាប់​តែ​មាន​មន្ត្រីនគរបាល​ច្រកទ្វារ​អន្តរជាតិ​បាន​មក​ជួយ​សម្របសម្រួល ទៅដល់​ប្រជាពលរដ្ឋ​និង​ស្ថាប័ន​គយ​ទើប​ព្រមព្រៀង​គ្នា​។

លោក ជ្រុ​ន សុខ​ឃី​ន មន្ត្រី​គយ​បាន​ណែនាំ​ទៅ​អ្នក​ដឹក​ចេក​ថា​ ​អ្នក​ដឹក​ចេក​ទាំងអស់​អាច​ដឹក​ជញ្ជូន​តាម​ធម្មតា​ដូច​រាល់ដង​បាន​វិញ​ដដែល។

ពលរដ្ឋ​អ្នក​តវ៉ា​ម្នាក់​បាន​សង្កេត​ឃើញ​ថា នៅ​ទីស្នាក់ការ​គយ អង្គុយ​ចាំ​ត្រួតពិនិត្យ​មុខទំនិញ​ចេញចូល​ នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​ចាក មាន​ក្រុម​ស្លៀក​ពាក់​ស៊ីវិល​២នាក់ ដេញ​តាម​ចាប់​ឡាន​ដឹក​ទំនិញ ដោយជិះម៉ូតូ​កាក​មុខរថយន្ត​ទារ​លុយ​ជា​រៀងរាល់​ថ្ងៃ។ ពលរដ្ឋ​បន្ត​ទៀត​ថា មន្ត្រី​គយច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក​ខ្សត់​ណាស់​មែនទេ​ ​បានជា​ប្រើ​កម្លាំង​មនុស្ស​ក្រៅក្រប​ខណ្ឌ​រដ្ឋ​មក​ចាំ​ដេញតាម​ឡាន​ដឹកទំនិញ​ទារ​លុយ​បែប​នេះ​ទៅ​វិញ​៕

ដោយ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

​រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ គ្មានមន្ត្រីនៃ​ក្រសួងព័ត៌មាន​ណាម្នាក់​ រកឃើញ​មាន​សារធាតុ​ញៀន​ នឹង​ពាក់ព័ន្ធគ្រឿងញៀនទេ

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ខេត្តសៀមរាប ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ ករណី​លួច​ម៉ូតូ​ពលរដ្ឋ​នៅ​ស្រុក​កន្ទាយ​ស្រី​

ព័ត៌មានជាតិ៤ ម៉ោង មុន

១២៨គម្រោង មានទុនវិនិយោគ២៥០០លានដុល្លារ អាចបង្កើតការងារ១៣ម៉ឺនកន្លែង កើតចេញពីការទាក់ម៉ូយរបស់សម្ដេចធិបតី

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកសារព័ត៌មាន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បន្ត​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ដល់​ពលរដ្ឋ

សន្តិសុខសង្គម៨ ម៉ោង មុន

ACU ឃាត់ខ្លួន​គ្រូបង្រៀន​២​នាក់ និង​មន្ត្រី​ក្រសួងផែនការ​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​រត់​ការចូល​ក្របខ័ណ្ឌ​យក​មនុស្ស​ចូល​ក្របខណ្ឌ​គ្រូ

Sokha Hotels

ព័ត៌មានពេញនិយម