ព័ត៌មានជាតិ
អាជីវករផ្សារភ្នំធំ ផ្ទុះការតវ៉ាមិនឱ្យក្រុមហ៊ុនផ្សារ សង់ផ្សារបន្ថែមខុសនឹងកិច្ចកុងត្រា
បន្ទាយមានជ័យ ៖ អាជីវករផ្សារភ្នំធំ ស្ថិតនៅក្នុងភូមិភ្នំធំជើង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានផ្ទុះការតវ៉ា ទៅអាជ្ញាធរមូលដ្ឋាន ជួយអន្តរាគមន៍ដល់ក្រុមហ៊ុនផ្សារភ្នំធំ បញ្ឈប់សកម្មភាព សាងសង់ផ្សារ ឬ តូបផ្សេងទៀតនៅផ្នែកខាងមុខផ្សារបច្ចុប្បន្ន ដែលខុសនឹងកិច្ចកុងត្រាជាមួយអាជីវករលក់ដូរក្នុងផ្សារ រយៈពេល១០ឆ្នាំ។

យោងតាមការលើកឡើងរបស់អាជីវករផ្សារភ្នំធំជាច្រើនរូប បានឱ្យដឹងថា មូលហេតុដែលពួកគាត់នាំគ្នាតវ៉ា នឹងទៅអាជ្ញាធរឃុំឲ្យជួយអន្តរាគមន៍ទប់ស្កាត់ការសាងសង់ផ្សារបន្ថែមទៀត របស់ក្រុមហ៊ុនផ្សារភ្នំធំ ក៏ព្រោះតែក្នុងកិច្ចកុងត្រារវាងអាជីវករជាមួយក្រុមហ៊ុមផ្សារភ្នំធំរយៈពេល១០ឆ្នាំ ក្រុមហ៊ុនមិនមានការសាសង់ ឬធ្វើអ្វីបន្ថែមទៀត ក្រៅពីផ្សារនៅពេលបច្ចុប្បន្ននេះឡើយ ។
ពួកគាត់បានមកធ្វើអាជីវកម្មលក់ដូរក្នុងផ្សារអស់នេះរយៈពេល ២ឆ្នាំមកហើយ ក្រោយពីផ្សារបង្កើតឡើងថ្មី លើដីរបស់លោក កូ ណៃ ដោយពុំដឹងថា ក្រុមហ៊ុនផ្សារជានណានោះឡើយ។

មុនពេលបង្កើតផ្សារ គឺ អាជីវករបានទិញលក់មានកិច្ចព្រមព្រៀងត្រឹមត្រូវ ដោយទំហំមួយប្រឡោះតូប ២ម៉ែត្រ គុណនឹង២ម៉ែត្រ ១៥០០ដុល្លារ ហើយត្រូវធ្វើតូបដោយខ្លួនឯង មួយទីតាំងអស់១៥០០ដុល្លារ ដូចនេះសរុបទាំងអស់ ១តូបអស់ ៣០០០ដុល្លារ ក្នុងកិច្ចកុងត្រា ១០ឆ្នាំម្តង ដោយពុំមានការសាងសង់អ្វីបន្ថែមនៅខាងមុខផ្សារឡើយ ក្នុងនោះក្រុមហ៊ុន ក៏ធានាចាក់ផ្លូវបេតុងជុំវិញផ្សារ តែគិតមកដល់ពេលនេះរយៈជាង២ឆ្នាំហើយ ក្រុមហ៊ុនពុំបានធ្វើអ្វីទាំងអស់ ខណៈដែលបច្ចុប្បន្ន ការលក់ដូរត្រឹមម៉ោង ៩, ១០ ព្រឹកអស់មនុស្ស និយាយជារួមលក់មិនដាច់ តូបនៅក្នុងផ្សារក៏មិនទាន់ពេញ ។ បើក្រុមហ៊ុនផ្សារបន្តធ្វើផ្សារ និងតូបនៅខាងមុខ របស់ពួកគាត់លក់រាល់ថ្ងៃ វាកាន់តែធ្វើឲ្យពួកគាត់លក់ដូរមិនដាច់ថែមទៀត ទាំងទីតាំងផ្នែកខាងក្រោយផ្សារ នៅមានតូបមិនទាន់បានលក់ដូរជាច្រើន រឿងអីដែលត្រូវសាសង់ផ្សារបន្ថែមពីមុខទៀត ។
ការសាងសង់ផ្សារ ឬតូបរបស់ក្រុមហ៊ុនផ្សារ បិតពីមុខតូបអាជីវករចាស់ គឺ ធ្វើដើម្បីតែលក់តូបយកលុយតែប៉ុណ្ណោះ ទាំងមិនខ្វល់ពីការលំបាករបស់អាជីវករបច្ចុប្បន្ន ដែលលក់មិនដាច់ និងកំពុងតែបង់រំលួសថ្លៃតូប ជាមួយម្ចាស់ជាប្រចាំខែមិនទាន់នឹងដាច់ផង ។ ធម្មតាបើបង្កើតផ្សារនៅខាងមុខ ប្រាកដជាមានអ្នកទិញជាក់ជាមិនខាន រឿងអាជីវករលក់ដាច់មិនដាច់គេមិនខ្វល់។ បច្ចុប្បន្ន អាជីវករប្រឈមនឹងបញ្ហាជាច្រើន ដូចជា ៖ លក់មិនដាច់ ត្រូវបង់ធនាការជាប្រចាំហើយថែមទាំងប្រឈមនឹងអ្នកលក់ដូរចល័តតាមរថយន្ត រទេះ ជាច្រើន បានមកលក់នៅពីមុខផ្សារថែមទៀត។
អាជីវករសំណូមពរ ដល់អាជ្ញាធរនិងរដ្ឋាភិបាល យល់ពីទុក្ខលំបាករបស់ពួកគាត់ កុំឲ្យមានការសាងសង់ផ្សារបន្ថែម ។
ជុំវិញករណីនេះ បើតាមឯកសារ ដែលអាជីវករធ្វើជាមួយខាងក្រុមហ៊ុនផ្សារ គឺ ក្រុមហ៊ុនផ្សារមានឈ្មោះ ចក្រភព ស៊ីធី រៀល អុីស្តេត ឯ.ក ដោយមានប្រធានក្រុមហ៊ុនឈ្មោះ ឈិត ប៊ុនជឿន បានចេញវិញ្ញាបនបត្រមានរយៈកំណត់ ពី២០២៣ ដល់ ២០៣៣ ។
ជុំវិញការតវ៉ារបស់អាជីវករខាងលើ អ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺ ពីខាងក្រុមហ៊ុនផ្សារបានឡើយ ដោយពេលមានអាជីវករតវ៉ា ខាងក្រុមហ៊ុនផ្សារបានបិតទ្វារការិយាល័យរបស់ខ្លួន មិនអាចអោយអ្នកសារព័ត៌មានទំនាក់ទំនងបាន ហើយក៏ពុំដឹងថាក្រុមហ៊ុនផ្សារនេះ សាងសង់ផ្សារ ឬតូបបន្ថែម មានអាជ្ញាធរដឹងលឺ និងអនុវត្តន៍ តាមច្បាប់ក្រសួងហិរញ្ញវត្ថុដែរឬទេ ។
ដោយឡែកបើតាមលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានឲ្យដឹងថា ជុំវិញហេតុការណ៍នេះលោកពុំទាន់ទទួលបាននៅឡើយទេ ហើយលោកនឹងសួរទៅអាជ្ញាធរឃុំជំវិញរឿងរ៉ាវនេះ ។ ហើយចំពោះផ្សារនេះ ជាដីរបស់លោក កូ ណៃ តែប៉ុណ្ណោះ ៕
ដោយ ៖ អពៅ

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


