ព័ត៌មានអន្ដរជាតិ
លោក ត្រាំ បញ្ជាបញ្ជូនកងកម្លាំងសហព័ន្ធ២០០០នាក់ បង្រ្កាបការតវ៉ាហិង្សា នៅ Los Angeles
ភាពតានតឹងបានផ្ទុះឡើងនៅក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបញ្ជាឲ្យដាក់ពង្រាយទាហានឆ្មាំជាតិចំនួន ២០០០នាក់ទៅកាន់ទីក្រុងនេះ ដើម្បីឆ្លើយតបទៅនឹងការតវ៉ាដែលកំពុងបន្តប្រឆាំងនឹងការវាយឆ្មក់តាមចាប់ជនអន្តោប្រវេសន៍។

ការប្រឈមមុខដាក់គ្នាដោយហិង្សាបានផ្ទុះឡើងនៅជិតមជ្ឈមណ្ឌលឃុំខ្លួនដ៏ធំ (Metropolitan Detention Center) ដោយប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីរារាំបាតុករ។ មនុស្សរាប់សិបនាក់ត្រូវបានចាប់ខ្លួន ហើយអ្នកតវ៉ាខ្លះបានគប់កម្ទេចកម្ទី និងថ្មក្នុងពេលតវ៉ា។
រដ្ឋាភិបាលសហព័ន្ធ បានចាប់ផ្តើមការបង្រ្កាបយ៉ាងតឹងរ៉ឹង បន្ទាប់ពីចាប់ខ្លួនមនុស្សជាង១០០នាក់ក្នុងការចូលឆ្មក់ចាប់ជនអន្តោប្រវេសន៍នៅទូទាំងទីក្រុង Los Angeles។ មេដឹកនាំប្រជាធិបតេយ្យនៅរដ្ឋកាលីហ្វ័រញ៉ា ដូចជា អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom បានរិះគន់ការសម្រេចចិត្តរបស់ប្រធានាធិបតី ត្រាំ ដោយហៅ វាថាគ្រោះថ្នាក់ និងទំនងជាបង្កឱ្យមានអំពើហិង្សាបន្ថែមទៀត ដោយលោក ត្រាំ បានប្រើច្បាប់ពិសេសមួយដើម្បីគ្រប់គ្រងឆ្មាំជាតិរបស់រដ្ឋដោយគ្មានការអនុញ្ញាតពីអភិបាលរដ្ឋ។

នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក ត្រាំ បានហៅការតវ៉ាថា «កុប្បកម្មជនចំណាកស្រុក» ហើយបាននិយាយថា កងទ័ពបន្ថែមទៀតនឹងត្រូវបានបញ្ជូនប្រសិនបើចាំបាច់ ដោយសន្យាថា នឹងនាំយកមកវិញនូវសណ្តាប់ធ្នាប់។ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth ក៏បាននិយាយផងដែរថា កងម៉ារីនដែលបំពេញកាតព្វកិច្ចដ៏សកម្មនៅមូលដ្ឋាន Camp Pendleton បានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ជូនទៅកាន់ទីក្រុង Los Angeles ប្រសិនបើស្ថានការណ៍កាន់តែអាក្រក់ទៅៗ។
គួរបញ្ជាក់ថា នេះគឺជាវត្តមានឆ្មាំជាតិដ៏ច្រើនបំផុតនៅក្នុងទីក្រុង Los Angeles ចាប់តាំងពីកុប្បកម្មឆ្នាំ ១៩៩២ បន្ទាប់ពីឧប្បត្តិហេតុ Rodney King ។ មនុស្សមួយចំនួនដូចជាព្រឹទ្ធសមាជិក លោក Bernie Sanders បាននិយាយថា លោក ត្រាំ កំពុងប្រើអំណាចច្រើនពេកហើយធ្វើដូចជាជនផ្តាច់ការ។ ប៉ុន្តែមេដឹកនាំគណបក្សសាធារណរដ្ឋជាច្រើនបានគាំទ្រការសម្រេចចិត្តរបស់លោក ត្រាំ ដោយនិយាយថា ការពង្រាយកងទ័ពគឺចាំបាច់ដើម្បីរក្សាសណ្ដាប់ធ្នាប់៕



អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម២ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១៨ ម៉ោង ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី