ព័ត៌មានជាតិ
ពលរដ្ឋ ២គ្រួសារ ផ្ទុះការតវ៉ាប្រឆាំងនឹងលោកឧកញ៉ាថៃ ឈុនគ្រី ដែលប្ដឹងហាមឃាត់ដីរបស់ពួកគាត់
ប្រជាពលរដ្ឋចំនួន ២គ្រួសារក្នុងចំណោម ៦គ្រួសារបានផ្ទុះការតវ៉ាប្រឆាំងនឹងលោកឧកញ៉ា ថៃ ឈុនគ្រី ដែលបានប្តឹងចេញដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នហាមឃាត់ដីរបស់ពួកគាត់មិនអោយលក់ ដូរ ជួលបញ្ចាំ ប្រវាស់ ដាក់ធានា ផ្ទេរសិទ្ធិ ធ្វើអំណោយ ធ្វើប្រទានកម្មឬក៏សាងសង់សំណង់ផ្សេងៗលើរបស់ពួកគាត់ដែលមានប្លង់កាន់កាប់ត្រឹមត្រូវ។

ការតវ៉ានេះបានឡើងកាលពីវេលាល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយពួកគាត់បាននាំគ្នាកាន់ប្លង់រឹងឯកសារពាក់ព័ន្ធនិងរូបថតលោកឧកញ៉ាថៃ ឈុនគ្រី នៅលើដីរបស់ពួកគាត់ដែលស្ថិតនៅតាមផ្លូវ បេតុង(អតីតផ្លូវភ្លើង)ដែលស្ថិតនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
អ្នកស្រី ជា ចាន់រ៉ា អាយុ ៣៧ឆ្នាំ បានឱ្យដឹងថា អ្នកស្រីបានរងអយុត្តិធម៌យ៉ាងខ្លាំង ដែលរស់នៅលើដីរបស់ខ្លួនមានប្លង់រឹងជាលក្ខណះប្រព័ន្ធត្រឹមត្រូវបែរជាលោកឧកញ៉ា ថៃ ឈុនគ្រី ប្តឹងចេញដីការក្សាការពារហាមឃាត់ដីរបស់គាត់មិនឱ្យលក់ដូរ និងសាងសង់សំណង់ផ្សេងៗទៅវិញ។ អ្នកស្រីបានឱ្យដឹងទៀតថា ដីរបស់គាត់មុនដំបូងដល់ផ្លូវរថភ្លើង នៅកំឡុងឆ្នាំ២០១៦ រដ្ឋបាលរាជធានីភ្នំពេញ បានអភិវឌ្ឍស្ថាបនាផ្លូវបេតុងតាមផ្លូវរថភ្លើង ដោយមានការសម្របសម្រួលកាត់បន្ថយនូវផលប៉ះពាល់ឱ្យកាត់តែតិច ហើយបានកាត់ប្រវែង១០ម៉ែត្រ ពីអក្សរស្ថាបនាផ្លូវបេតុង។ បន្ទាប់ពីកាត់ ១០ម៉ែត្រដីដែលនៅសល់ប្រវែងប្រមាណ១៧ម៉ែត្រ ត្រូវបានរដ្ឋបាលសាលារាជធានីភ្នំពេញរួមទាំងមន្ទីរជំនាញបានចុះធ្វើប្លង់ជួនប្រជាពលរដ្ឋជាលក្ខណះប្រព័ន្ធ និងបានសាងសង់ផ្ទះដោយសុំច្បាប់ត្រឹមត្រូវ ស្រាប់តែលោក ឧកញ៉ាថៃ ឈុនគ្រី ប្តឹងទៅតុលាការហាមឃាត់សំណង់របស់គាត់។

ប្រជាពលរដ្ឋដែលតវ៉ា បានឱ្យដឹងទៀតថា ប្រជាពលរដ្ឋដែលរងនូវអយុត្តិធម៌មានចំនួន ៦គ្រួសារ តែពួកគាត់ជាប់រវល់នៅតែ ២គ្រួសារដែលបានតវ៉ា។ លោកស្រីបានបញ្ជាក់ថា លោកឧកញ៉ាប្តឹងចង់បានដីរបស់ពួកគាត់តែម្តងដោយគាត់អះអាងថាដីរបស់គាត់រហូតដល់ផ្លូវរថភ្លើង។ ចំណែក ដីលោកឧកញ៉ាថៃ ឈុនគ្រី គឺនៅខាងក្រោយផ្ទះរបស់ពួកគាត់ហើយ បានសាងសង់ជាបុរី ថៃ ឈុនគ្រី លក់អស់ហើយដោយទុកកន្ទុយដីខាងក្រោយទល់កន្ទុយដីរបស់គាត់ដោយមានរបងត្រឹមត្រូវ មិននឹកស្មានថាមកប្តឹងយកដីរបស់ពួកគាត់ដែលមានប្លង់ត្រឹមត្រូវទៅវិញ។
ពាក់ព័ន្ធករណីនេះ លោក ប៊ុន ឡេង មេធាវីតំណាងអាណិត្តរបស់លោក ឧកញ៉ា ថៃ ហុងគ្រី បានបញ្ជាក់ប្រាប់ថា ចំពោះបញ្ហាដែរពលរដ្ឋ តវ៉ាថាពួកគាត់រងភាពអយុត្តិធម៌នោះ គឺទុកឱ្យអាជ្ញាធរ និងស្ថាប័នតុលាការដោះស្រាយតាមផ្លូវច្បាប់។ ប៉ុន្តែ លោកបញ្ជាក់បន្ថែមថា កាលពីលោកឧកញ៉ាទិញដីនោះ គឺដីនោះ មានព្រំប្រទល់ជាប់ជាមួយនឹងដីចំណីផ្លូវរថភ្លើង តែប្រជាពលរដ្ឋបានមកអាស្រ័យផលស្នាក់នៅលើដីចំណីផ្លូវរថភ្លើង។ ពេលរដ្ឋបាលរាជធានីភ្នំពេញធ្វើការអភិវឌ្ឍអតីតផ្លូវរថភ្លើង ប្រែក្លាយទៅជាផ្លូវបេតុង ហើយក៏បានចេញប្លង់ជូនប្រជាពលរដ្ឋដែលអាស្រ័យផលលើដីចំណីផ្លូវនោះផងដែរ។

ជាចុងក្រោយ ប្រជាពលរដ្ឋក៏បានសំណូមពរដល់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌មេត្តាជួយរកយុត្តិធម៌ឱ្យពួកគាត់ផង និងសំណូមពរដល់លោក ឃ្លោក ពិសិដ្ឋ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបានចេញដីកា សូមមេត្តាជួយពិនិត្យអង្គហេតុនេះសារឡើងវិញព្រោះពួកគាត់រងអយុត្តិធម៌មិនអាចទទួលយកបាននោះទេ៕



អត្ថបទ៖ សុភា
-
សន្តិសុខសង្គម៤ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច២ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


