ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ប្រកាសឲ្យអឺរ៉ុប ត្រៀមខ្លួនសងលុយអាមេរិក សម្រាប់អាវុធដែលបញ្ជូនទៅ អ៊ុយក្រែន
អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាស តម្រូវឲ្យសម្ព័ន្ធមិត្តអឺរ៉ុប ត្រូវបង់ប្រាក់សម្រាប់សព្វាវុធអាមេរិក ដែលត្រូវបានបញ្ជូនទៅឲ្យទីក្រុងកៀវ ចំពេលប្រទេសអ៊ុយក្រែន កំពុងមានជម្លោះជាមួយរុស្ស៊ី។

លោក ត្រាំ បានប្រកាសបែបនេះ នៅក្នុងវីដេអូឃោសនាបោះឆ្នោតមួយ ដែលបង្ហោះកាលពីថ្ងៃអង្គារទី១៨ខែកក្កដា ដោយប្តេជ្ញាថា លោកនឹងឲ្យអឺរ៉ុប បំពេញឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិកឡើងវិញ ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីម្តងទៀតនៅឆ្នាំ២០២៤។
លោកអះអាងថា អ្នកស្នងតំណែងគឺលោក ចូ បៃដិន បានចំណាយខ្ជះខ្ជាយចំពោះទីតាំងយោធាដ៏រឹងមាំដែលលោកបានកសាងឡើង បន្ទាប់ពីចូលកាន់តំណែងក្នុងឆ្នាំ ២០១៧។
លោក ត្រាំ លើកឡើងថា “ខ្ញុំនឹងស្នើឲ្យអឺរ៉ុបផ្តល់សំណងមកយើងវិញ សម្រាប់ការចំណាយលើការកសាងឃ្លាំងស្តុកជាថ្មី ហើយពួកគេគួរតែធ្វើនៅពេលនេះ ប៉ុន្តែលោក ចូ បៃដិន ខ្សោយពេក ទើបមិនមានអ្នកគោរពដូច្នេះ”។
គួរបញ្ជាក់ថា រឿងនេះកើតឡើងពីរថ្ងៃ បន្ទាប់ពីលោកត្រាំ ដាក់ចេញផែនការដើម្បីនាំមកនូវកិច្ចព្រមព្រៀងសន្តិភាពដល់ រុស្ស៊ី-អ៊ុយក្រែន ក្នុងរយៈពេល ត្រឹម២៤ម៉ោង។
បេក្ខជនឈានមុខខាងគណបក្សសាធារណរដ្ឋរូបនេះ អះអាងថា លោកមានឥទ្ធិពលគ្រប់គ្រាន់ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ដើម្បីបញ្ឈប់ការបង្ហូរឈាម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក ត្រាំ ដាក់ចេញផែនការ នាំសន្តិភាព ឲ្យ រុស្ស៊ីនិងអ៊ុយក្រែន ក្នុងពេលត្រឹម ២៤ម៉ោង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


