ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ដាក់ចេញផែនការ នាំសន្តិភាព ឲ្យ រុស្ស៊ីនិងអ៊ុយក្រែន ក្នុងពេលត្រឹម ២៤ម៉ោង
បន្ទាប់ពីអះអាងម្តងហើយម្តងទៀតថា ខ្លួនអាចបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន បានក្នុងរយៈពេលត្រឹម ២៤ ម៉ោងប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកសាជាថ្មីនៅឆ្នាំ ២០២៤ នោះ អតីតអគ្គមេបញ្ជាការ ដូណាល់ ត្រាំ ក៏បានដាក់ចេញផែនការដើម្បីនាំមកនូវកិច្ចព្រមព្រៀងសន្តិភាពផងដែរ ។

លោក ត្រាំ ដែលបច្ចុប្បន្នជាបេក្ខជននាំមុខខាងគណបក្សសាធារណរដ្ឋ បានអះអាងថា គាត់មានឥទ្ធិពលគ្រប់គ្រាន់ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ដើម្បីបញ្ឈប់ការបង្ហូរឈាម។ លោកនិយាយកាលពីថ្ងៃអាទិត្យ នៅក្នុងបទសម្ភាសន៍របស់ Fox News ថា ជាមួយនឹងការជំរុញដ៏ត្រឹមត្រូវពីសេតវិមាន មេដឹកនាំទាំងពីរនឹងមិនឃើញចំណុចបានការណាមួយ ដើម្បីបន្តជម្លោះនោះទេ។
លោក ត្រាំ ប្រាប់ពិធីការិនី Maria Bartiromo របស់ទូរទស្សន៍ Fox ថា “ខ្ញុំស្គាល់លោក ហ្សេលេនស្គី និង ពូទីន ច្បាស់ណាស់ ហើយខ្ញុំមានទំនាក់ទំនងល្អជាមួយអ្នកទាំងពីរ។ ខ្ញុំនឹងប្រាប់លោក ហ្សេលេនស្គី ថា អ្នកត្រូវតែធ្វើកិច្ចព្រមព្រៀង។ ខ្ញុំនឹងប្រាប់លោក ពូទីន ថា ប្រសិនបើអ្នកមិនធ្វើកិច្ចព្រមព្រៀងទេ យើងនឹងផ្តល់ជម្រើសឲ្យលោក ហ្សេលេនស្គី ច្រើនជាងអ្វីដែលយើងធ្លាប់មាន ហើយខ្ញុំនឹងមានកិច្ចព្រមព្រៀងនេះក្នុងពេលត្រឹមមួយថ្ងៃប៉ុណ្ណោះ”។
លើសពីនេះ លោក ត្រាំ បន្តអះអាងថា អ្នកស្នងតំណែងគាត់គឺលោកប្រធានាធិបតី ចូ បៃដិន កំពុងទទួលការមាក់ងាយពីសំណាក់មេដឹកនាំពិភពលោកនានា ដូចជាលោក ពូទីន ប្រធានាធិបតីចិន ស៊ី ជីនពីង និងប្រធានាធិបតីបារាំងលោក អេម៉ាញូអេល ម៉ាក្រុង ជាដើម ។
ជាថ្មីម្តងទៀត អតីតប្រធានាធិបតីរូបនេះបានអះអាងថា ជម្លោះរុស្ស៊ីនិងអ៊ុយក្រែននឹងមិនកើតឡើងឡើយ ប្រសិនបើលោកនៅកាន់តំណែង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ដូណាល់ ត្រាំ ពន្លះ ចូ បៃដិន ចាស់ដៃ រឿងបញ្ជូនគ្រាប់បែកចង្កោមទៅឲ្យ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


