ជីវិតកម្សាន្ដ
Baifern ចេញមុខផ្ដល់សម្ភាសន៍ ទម្លុះពាក្យចចាមអារ៉ាមបែកគ្នាព្រោះម្ដាយ
ជាច្រើនថ្ងៃមកហើយ ពាក្យចចាមអារ៉ាមប្រេះឆារវាង Baifern Pimchanok និង Nine Naphat ដោយសារម្ដាយខាងប្រុស បានបន្តជជែកនៅលើបណ្ដាញសង្គមថៃ ទោះបីជាម្ដាយរបស់ Naphat ធ្លាប់ចេញមុខបកស្រាយថាគ្មានបញ្ហានឹងគ្នាជាមួយអនាគតកូនប្រសាស្រី ទស្សនិកជននៅតែសង្ស័យមិនទាន់ឈប់។

ដោយសារការជជែកវែកញែក ហាក់មិនទាន់ស្ងប់ស្ងាត់ ពេលនេះ Baifern ចេញមកផ្ដល់សម្ភាសន៍ដោយផ្ទាល់ ដើម្បីបញ្ចប់ពាក្យចចាមអារ៉ាមកន្លងមក។ ក្នុងនោះ Baifern បាននិយាយថា ទំនាក់ទំនងរបស់នាងនិងមិត្តប្រុស នៅតែល្អជានឹងគ្នា ចំណែកទំនាក់ទំនងជាមួយអនាគតម្ដាយក្មេក ក៏ពុំល្អក់កករអ្វីដែរ។

តារាស្រីរូបនេះបន្ថែមថា កន្លងមកនាងឃើញសារព័ត៌មានមួយចំនួនចុះផ្សាយថា នាង និង Naphat កំពុងប្រេះឆាទំនាក់ទំនងស្នេហាដោយសារអ្នកស្រី Moo វាសុទ្ធតែជារឿងមិនពិតនោះទេ។ តាំងពីផ្ទុះព័ត៌មាន រហូតមកទល់ពេលនេះ នាងនិងគាត់បន្តជួបគ្នា និងបានញ៉ាំអាហារជាមួយគ្នាទៀតផង។

នៅចុងបញ្ចប់ Baifern និយាយបែបលេងសើចថា បើសិនអ្នកស្រី Moo បំបែកនាងនិងកូនប្រុសគាត់ នាងក៏មិនព្រមដែរ ហើយនាងនិង Naphat នៅតែកាន់ដៃគ្នារហូតទៅ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មិនសារភាពចំៗ តែទង្វើរវាង Tono និង Nychaa បញ្ជាក់ច្បាស់ពួកគេពិតជាលើសពីមិត្ត
ចុចអាន៖ អ្នកគាំទ្រអស់សំណើច ក្រោយរូបភាព Jin ស្លៀកពាក់ឯកសណ្ឋានយោធាអាចជួយសង្គ្រោះនារីម្នាក់ពីចោរប្លន់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


