Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង មិនឆ្លើយតបទៅ អាមេរិក រឿងសុខទុក្ខទាហានដែលឆ្លងកាត់​តំបន់គ្មានយោធា

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Matthew Miller បាននិយាយកាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងជើងមិនទាន់ឆ្លើយតបមកកាន់សហរដ្ឋអាមេរិកវិញនៅឡើយទេ ទាក់ទងនឹងសុវត្ថិភាព ក៏ដូចជាកន្លែងឃុំខ្លួនរបស់ទាហានអាមេរិកដែលបានឆ្លងកាត់ព្រំដែនអន្តរកូរ៉េ ចូលមកកាន់ប្រទេសកូរ៉េខាងជើងក្នុងសប្តាហ៍នេះនោះទេ ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Matthew Miller
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរបញ្ចកោណបានបញ្ជាក់ពីអត្តសញ្ញាណរបស់ទាហានអាមេរិករូបនេះថា មានឈ្មោះ King Travis ជាកងទាហានថ្នាក់ទី ២ បានឆ្លងកាត់បន្ទាត់កំណត់ព្រំដែនយោធានៅតំបន់សន្តិសុខរួម (JSA) ក្នុងតំបន់គ្មានយោធាកាលពីថ្ងៃអង្គារ ទី១៨ ខែកក្កដា ។

លោក Miller បាននិយាយក្នុងសន្និសីទសារព័ត៌មានថា “មន្ទីរបញ្ចកោណបានទាក់ទងទៅសមភាគីនៅក្នុងជួរកងទ័ពប្រជាជនកូរ៉េរួចហើយ ប៉ុន្តែ​ការ​ទំនាក់​ទំនង​ទាំង​នោះ​មិន​ទាន់​មាន​ចម្លើយសម្រាប់យើង​នៅ​ឡើយ​ទេ ហើយយើងក៏មិនទាន់ដឹងដែរថាតើ លោក King មានចេតនា ឬក៏មិនមានចេតនា ​ដែលធ្វើដំណើរឆ្លងកាត់ចូលប្រទេសកូរ៉េខាងជើងនោះ” ។

រូបថតរបស់ទាហានអាមេរិកឈ្មោះ King Travis

លោក Miller បានសង្កត់ធ្ងន់ថា “សហរដ្ឋអាមេរិកមានបណ្តាញមួយចំនួនដែលអាចផ្ញើសារទាក់ទងទៅកាន់កូរ៉េខាងជើងង ប៉ុន្តែការពិភាក្សាទាំងនោះមានភាពរសើបខ្លាំងណាស់ ហើយយើងក៏មិនទាន់បានត្រៀមខ្លួនដើម្បីចូលយកព័ត៌មានលម្អិតទាំងអស់នៅពេលនេះផងដែរ” ។

ទន្ទឹមនោះ អ្នកនាំពាក្យក្រសួងការបរទេសរូបនេះបានបញ្ជាក់ទៀតថា សហរដ្ឋអាមេរិកកំពុងធ្វើការដើម្បីសិក្សាពីសុវត្ថិភាពរបស់លោក King ក៏ដូចជាធ្វើការស្នើសុំណាមួយដើម្បីឲ្យទាហានរបស់យើងវិលត្រឡប់មកកាន់សហរដ្ឋអាមេរិកផងដែរ ។

គួរបញ្ជាក់ថា លោក King Travis បានធ្វើ​ដំណើរជាលក្ខណៈជនស៊ីវិល​នៅភូមិ Panmunjom ក្នុងកម្មវិធីមួយដែលគេរៀបចំឡើងដើម្បីផ្តល់ឱកាសទៅមើលទាហានកូរ៉េខាងត្បូងឲ្យបានជិត នៅក្នុងតំបន់ដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិ ប៉ុន្តែទាហានអាមេរិករូបនេះត្រូវបានចាប់ឃុំឃាំងភ្លាមៗ បន្ទាប់ពីបានឆ្លងកាត់តំបន់គ្មានយោធាដែលពុះចែកកូរ៉េខាងជើង និងកូរ៉េខាងត្បូង ខណៈមូលហេតុពិតប្រាកដមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Yonhap

ចុចអាន ៖ ស្គាល់អត្តសញ្ញាណទាហានអាមេរិក ដែលរត់ឆ្លងកាត់តំបន់គ្មានយោធា ចូល កូរ៉េខាងជើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៥ នាទីutes មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច១ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម